BYD បញ្ចេញ FCB Tai 7 PHEV របស់ខ្លួន តម្លៃតែ ២មុឺនដុល្លារ ប៉ុន្តែគ្រឿងក្នុងទំនើបណាស់

បន្ទាប់ពីមានការចែកចាយនូវរូបភាពជាច្រើននៅក្នុងបណ្តាញសង្គម ពេលនេះ ក្រុមហ៊ុន BYD បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មី Fang Cheng Bao Tai 7 របស់ខ្លួនហើយ ដោយក្នុងនោះ មានតម្លៃលក់ចាប់ពីតែ ២៥ ២០០ដុល្លារ ដល់ ៣០ ៨០០ដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ រថយន្ត Fang Cheng Bao Tai 7 នេះ មានប្រវែង ៤ ៩៩៩ ម.ម ទទឹង ១ ៩៩៥ ម.ម កម្ពស់ ១ ៨៦៥ ម.ម និងប្រវែងគម្លាតកង់ ២ ៩២០ ម.ម។ វាមានការរចនាមកជាមួយរូបរាងបែប Off-Roads និងអំណាច ដែលរួមបញ្ជូលជាមួយកាងធំៗ ក៏ដូចជាសំបកកង់ប្រភេទ Off-Roads និងថាសកង់ទំហំ ២០អ៊ីញ ជាដើម។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធជំនួយការបើកបរ God Eye B ក៏ដូចជាប្រព័ន្ធ Double wishbone នៅផ្នែកខាងមុខ, ប្រព័ន្ធ five-link rear suspension system នៅផ្នែកខាងក្រោយ, ប្រព័ន្ធ DiSus-C Intelligent Body Control System និងមុខងារ TSC (Tire Stability Control) ដែលអាចឱ្យរថយន្តបន្តធ្វើដំណើរដោយសុវត្ថិភាពក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង បានចម្ងាយដល់ ៣០គីឡូម៉ែត្រ ក្នុងករណីមានការផ្ទុះសំបកកង់ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកថាមពលវិញ គឺដំណើរការដោយ៖

  • ម៉ាស៊ីន ១,៥ លីត្រ Turbo ផលិតកម្លាំងបាន ១៥៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ (AWD) ផលិតកម្លាំងបាន ២១៥ និង ២៦៩សេះ ផ្គួបជាមួយអាគុយទំហំ ៣៥,៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៩០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៣០០គីឡូម៉ែត្រ។
  • ម៉ាស៊ីន ១,៥ លីត្រ Turbo ផលិតកម្លាំងបាន ១៥៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ (RWD) ផលិតកម្លាំងបាន ២៦៩សេះ ផ្គួបជាមួយអាគុយទំហំ ២៦,៦ និង ៣៥,៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៣៥ និង ២០០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៣០០គីឡូម៉ែត្រ។

ចំពោះផ្នែកខាងក្នុង គឺទទួលបាននូវអេក្រង់កម្សាន្តទំហំ ១៥,៦អ៊ីញ, កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់ W-HUD ទំហំ ២៦អ៊ីញ, អេក្រង់បញ្ជាម៉ាស៊ីនត្រជាក់ចំនួន២, បាសចំនួន ២០គ្រាប់, កន្លែងសាកថ្មឥតខ្សែ និងអេក្រង់ទំហំ ១៣អ៊ីញ ចំនួន២ នៅផ្នែកខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម