ភីកអាប់របស់ BYD ប្រភេទ Plug-in hybrid នឹងបង្ហាញខ្លួនជាផ្លូវការនៅស្អែកនេះហើយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ប្រទេសចិន BYD បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser រួមទាំងឈ្មោះផ្លូវការរបស់ភីកអាប់ខ្លួនគឺ BYD Shark គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅឯពិព័រណ៌រថយន្ត Beijing Auto Show នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ នៅប្រទេសចិន ។

ភីកអាប់នេះត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO platform ដែលជាតួគ្រោងអភិវឌ្ឍឡើងសម្រាប់រថយន្តប្រភេទ Plug-in hybrid ផ្តោតលើការបើកបរបែប Off-Road ដោយទទួលបានជម្រើសម៉ាស៊ីនកូនកាត់ចំនួន ២ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងចំណុះ ២,០ លីត្រ ព្រមទាំងអាចបើកបរបានចម្ងាយ ១២០០ គីឡូម៉ែត្រនៅពេលចាក់សាំង និងសាកថ្មពេញ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើយោងតាមរូបភាពដែលប្រមាណ់បាននៅពេល BYD Shark កំពុងធ្វើការតេស្តបើកបរនៅប្រទេសមិកសិកកូ មានរូបរាងបែបជាជ្រុងៗ ដោយផ្នែកខាងមុខមានបាណាជាមួយអក្សរ BYD នៅចំកណ្តាល ចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C ស្រដៀងនៅនឹងភីកអាប់ Ford Ranger ជាដើម ។ ខណៈព័ត៌មានលម្អិតផ្សេងទៀត ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម