
បន្ទាប់ពីមានការប្រកាសចេញនូវម៉ូឌែលថ្មីៗជាច្រើនរបស់ខ្លួន ពេលនេះ ក្រុមហ៊ុន BYD ផ្ទាល់ក៏បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តម៉ូឌែលថ្មី Fang Cheng Bao Tai 3 ប្រភេទ 501km rear-wheel drive Ultra version របស់ខ្លួនផងដែរ ដោយក្នុងនោះ រថយន្តនេះគឺមានតម្លៃលក់តែ ២០ ៨០០ដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។
ក្នុងនោះ រថយន្តនេះ គឺដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ (RWD) ផលិតកម្លាំងបាន ២១៤សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៥០១គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។ លើសពីនេះ វាក៏អាចជាន់ស្ទុះពី ០ ទៅ ១០០គម/ម៉ោង ក្នុងរយៈពេល ៧,៩វិនាទី និងគាំទ្រការសាកពី ៣០ ទៅ ៨០% ក្នុងរយៈពេល ១៨នាទីផងដែរ។
សម្រាប់ការរចនាវិញ ក៏ទទួលបាននូវការរចនាថ្មីជាមួយឡូហ្គោថ្មី ជម្រើសពណ៌ថ្មី ព្រមទាំងទទួលបាននូវប្រព័ន្ធអូឌីយ៉ូ Dynaudio 14-speaker system ក៏ដូចជាប្រព័ន្ធ iSus-C intelligent damping control ផងដែរ៕