ឡាន Ferrari 812 បិទលែងទទួលការកុម្ម៉ង់ជាផ្លូវការ

[ទីផ្សារបរទេស] រថយន្ត Ferrari 812 Superfast និង Ferrari 812 GTS បានបិទបញ្ចប់ការកុម្ម៉ង់ទិញជាផ្លូវការ ដោយ​​ក្រុមហ៊ុនមិនមានផែនការក្នុងការបើកទទួលការកុម្ម៉ង់សម្រាប់រថយន្តទាំងពីរប្រភេទនេះជាថ្មីឡើយ។

ផ្អែកតាមអ្នកនាំពាក្យសម្រាប់ Ferrari Australasia ដែលប្រចាំនៅប្រទេសអូស្ត្រាលីបានឲ្យដឹងបែបនេះថា ៖ “បច្ចុប្បន្ននេះមិនមានផែនការបើកទទួលការកុម្ម៉ង់សម្រាប់រថយន្តទាំងនេះទេ ហើយក៏ពួកយើងក៏អាចផ្ដល់ជូនកាលបរិច្ឆេទផលិតលម្អិតបានដែរ។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការផលិតនៃរថយន្តទាំងពីរនឹងត្រូវបន្តរហូតដល់បានសម្រេចរាល់ការកុម្ម៉ង់ទិញទាំងអស់ ប៉ុន្តែអតិថិជននឹងមិនអាចកុម្ម៉ង់ទិញរថយន្តនេះបានបន្តទៀតឡើយ។ ហេតុផលមួយដែលរថយន្ត Ferrari 812 ទាំងពីរត្រូវបិទលែងទទួលការកុម្ម៉ង់នេះ ក៏ដោយសារតែ​ច្បាប់​នៃ​ឧស្ម័នពុល​ថ្មី​ដែលបានអនុវត្តន៍នៅតាមបណ្ដាប្រទេសជាច្រើន ដែលបានបង្ខំឲ្យ Ferrari ងាកទៅប្រើបច្ចេកវិទ្យា Hybrid និង Turbocharged ជំនួសឲ្យម៉ាស៊ីន V12។

ការលែងទទួលការកុម្ម៉ង់សម្រាប់រថយន្ត Ferrari 812 នេះ ជាសញ្ញាថាម៉ាស៊ីន V12 នឹងត្រូវបញ្ចប់ជីវិតនៅក្នុងពេលឆាប់ៗ ដែលវាបានប្រើប្រាស់លើរថយន្តល្បីៗដូចជា Daytona, 550 Maranello និង F12 Berlinetta ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម