BYD បញ្ជាក់ពីកាលបរិច្ឆទដាក់បង្ហាញរថយន្ដ Sealion 07 DM-i ជាផ្លូវការ

រថយន្ត BYD Sealion 07 DM-i ដែលជាប្រភេទរថយន្ត SUV plug-in hybrid នឹងត្រូវដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី ៨ ខែឧសភា ខណៈបច្ចុប្បន្នកំពុងបើកទទួលការកក់ទុកមុន (pre-sale) ក្នុងតម្លៃចន្លោះពី ១៨៩ ៨០០ ទៅ ២២៩ ៨០០ យន់ ស្មើនិង ២៦ ១០០ ដល់ ៣១ ៦១១ ដុល្លារ។

BYD Sealion 07 DM-i Intelligent Driving Editionរថយន្ត Sealion 07 DM-i ប្រើប្រាស់ការរចនាបែប “Ocean Aesthetics” បំពាក់នូវចង្កៀង LED រាងអក្សរ E តភ្ជាប់គ្នាដោយបន្ទះអំពូលនិងរន្ធខ្យល់នៅចំហៀង។ រូបរាងចំហៀងរបស់វារួមបញ្ចូលទាំងSoutien រាងមូលៗ នៅផ្នែកខាងក្រោយ បំពាក់មកជាមួយចង្កៀង LED អូសកាត់ពីផ្នែកម្ខាងទៅទៅផ្នែកម្ខាង។  រថយន្តនេះមានប្រវែង ៤.៨៨០ មីល្លីម៉ែត្រ ទទឹង ១.៩២០ មីល្លីម៉ែត្រ និងកំពស់ ១.៧៥០ មីល្លីម៉ែត្រ ជាមួយនឹងប្រវែង wheelbase ២.៨២០ មីល្លីម៉ែត្រ។

នៅខាងក្នុង រថយន្តនេះមានការរចនាផ្ទាំងតាប្លូ (dashboard) រួមបញ្ចូលទាំងអេក្រង់កុងទ័រឌីជីថលទំហំ ១០,២៥ អុីញ និងអេក្រង់ថាច់ស្គ្រីនកណ្ដាលវិលបានទំហំ ១៥,៦ អុីញ។ ប្រព័ន្ធព័ត៌មាន និងការកម្សាន្ត (infotainment system) គឺជាប្រព័ន្ធ DiLink 100 របស់ BYD គាំទ្រមុខងារបញ្ជាដោយសំឡេងដោយប្រើ AI DeepSeek។ បន្ថែមពីរថយន្ដនេះភ្ជាប់មកជាមួយទូរទឹកកក មានមុខងារកម្ដៅនិងត្រជាក់ សម្រាប់មុខងារត្រជាក់អាចកំណត់បានដល់ -៦°C និងមុខងាកម្ដៅអាចតំឡើងដល់ ៥០°C។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

เปิดตัว BYD SEALION 07 DM-i ปลั๊กอินไฮบริด (เทค DM-i รุ่นที่ 5) ในจีน พร้อมระบบช่วยขับขี่ Eye of God C และ B - รถใหม่วันนี้ ข่าวรถยนต์ EV ราคารถยนต์ไฟฟ้า และ สันดาปជាមួយគ្នារថយន្ដនេះក៏បំពាក់បន្ថែមមកជាមួយប្រព័ន្ធ Drone ដែលក្រុមហ៊ុន BYD បបានអភិវឌ្ឍន៍ជាមួយក្រុមហ៊ុន DJI ឈ្មោះថា Lingyuan BYD Intelligent Drone System អនុញ្ញាតឲ្យមានមុខងារ Drone ដូចជាការហោះឡើងថសកម្មភាពពេលរថយន្ដកំពុងបើកបរ និងការត្រលប់មកទីតាំងដើមវិញ តាមការយៈកម្មវិធីបញ្ជានៅក្នុងរថយន្ត។

រថយន្តនេះគាំទ្រមុខងារជំនួយអ្នកបើកបរកម្រិតខ្ពស់ (advanced driver assistance functions) មានជម្រើសចំនួនពីរ៖ ប្រព័ន្ធ DiPilot 300 រួមបញ្ចូលទាំង LiDAR និងប្រព័ន្ធ DiPilot 100 ប្រើប្រាស់ការបំពាក់ Mélangeur ជំនួយចំនួនបី (triple-camera setup)។ មុខងារទាំងនេះរួមមានប្រព័ន្ធ Navigation សម្រាប់ការបើកបរក្នុងទីក្រុង និងលើផ្លូវហាយវេ និងការចតដោយស្វ័យប្រវត្តិ។

BYD Sealion 07 DM-i: The Future of Intelligent Hybrid SUVs with Drone Integration Ajleeblogចំពោះបច្ចេកវិទ្យា DM-i របស់ក្រុមហ៊ុន BYD ដែលមានឈ្មោះពេញថា Dual Mode-Intelligent ក្នុងនោះ DM តំណាងឲ្យពាក្យ Dual Mode រីឯ i តំណាងឲ្យពាក្យ Intelligent គឺជាប្រព័ន្ធ Plug-in Hybrid ដែលបង្កើតឡើងដោយក្រុមហ៊ុន BYD ដែលបានរួមបញ្ចូលគ្នាយ៉ាងឆ្លាតវៃនូវម៉ូទ័រអគ្គិសនី និងម៉ាស៊ីនចំហេះខាងក្នុង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម