Cadillac បង្ហាញតម្លៃរថយន្ត CT5-V ឆ្នាំ២០២០ ជាផ្លូវការ

ក្រុមហ៊ុន Cadillac បានប្រកាសចេញនូវតម្លៃលក់នៃរថយន្ត CT5-V ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដោយចាប់ពី ៤៨ ៦៩០ដុល្លារសម្រាប់ម៉ូដែលប៉ុងមួយ និង ៥១ ២៩០ដុល្លារសម្រាប់ម៉ូដែលប៉ុងពីរ។

ជាមួយគ្នានេះ Cadillac ក៏ផ្តល់នូវ Option ទឹកថ្នាំប្រភេទ Premium (តម្លៃ ៦២៥ ដល់ ១ ២២៥ដុល្លារ), ដុំហ្វ្រាំងពណ៌ខៀវ ឬក្រហម (តម្លៃ ៥៩៥ដុល្លារ), យ៉ាន់ Alloy ទំហំ ១៩អ៊ីង (តម្លៃ ៦០០ដុល្លារ), កញ្ចប់ Driver Awareness Plus (តម្លៃ ១ ៣០០ដុល្លារ) ដែលបន្ថែមកុងទ័របាញ់លើកញ្ចក់, មុខងារ Lane Keep Assist, Lane Departure Warning និង កុងទ័រឌីជីថលទំហំ ៨អ៊ីង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯកញ្ចប់សុវត្ថិភាព Driver Assistance និង Advanced Security (តម្លៃ ១ ៩៥០ដុល្លារ) មានបន្ថែមមុខងារ Adaptive Cruise Control, Automatic Emergency Braking, Reverse Automatic Braking ជាដើម។

ក្រៅពីនោះក៏មានកញ្ចប់ Option ជាច្រើនទៀតដូចជា កញ្ចប់ Parking (តម្លៃ ២ ០៩០ដុល្លារ), កញ្ចប់ Premium (តម្លៃ ៤ ១៩០ដុល្លារ) និង កញ្ចប់ Platinum (តម្លៃ ៦ ២៩០ដុល្លារ)។

សូមបញ្ជាក់ថា រថយន្ត Cadillac CT5-V ប្រើម៉ាស៊ីនចំណុះ ៣,០លីត្រ Twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម