Cadillac Escalade ESV ឆ្នាំ២០២១ រាងធំជាងមុន តម្លៃខ្ទង់ ៨ម៉ឺនដុល្លារ

ក្រុមហ៊ុន Cadillac បានបញ្ចេញរថយន្ត Escalade ស៊េរីឆ្នាំ២០២១ មួយម៉ូដែលទៀត ហៅថា Escalade ESV។

រថយន្ត Cadillac Escalade ESV ថ្មីនេះមានប្រវែង ៥,៧ម៉ែត្រ វែងជាង Escalade ធម្មតាដែលត្រឹម ៥,៣ម៉ែត្រប៉ុណ្ណោះ។ SUV កៅអី៣ជួរនេះ មិនត្រឹមតែវែងជាងមុនប៉ុណ្ណោះទេ ថែមទាំងធំទូលាយ អាចដាក់ឥវ៉ាន់បានច្រើនជាងមុនផងដែរ សរុបគឺ ៣ ៥៨៤លីត្រឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តតួខ្ពស់របស់អាមេរិកនេះមានជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនសាំងចំណុះ ៦,២លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤២០សេះ និង ម៉ាស៊ីនម៉ាស៊ូត ចំណុះ ៣,០លីត្រ Turb ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៧៧សេះ។ វាប្រើប្រអប់លេខអូតូ ៨វគ្ក ហើយក៏មានទាំងជម្រើសប្រភេទប៉ុងមួយ និងប៉ុងពីរ។

Escalade ESV ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៨០ ៤៩០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ប្រភេទប៉ុងមួយ ខណៈ Escalade ធម្មតាមានតម្លៃត្រឹមតែ ៧៦ ១៩៥ដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម