[បរទេស] រថយន្ត Cadillac XT4 មុខមាត់ថ្មី ប្រភេទ crossover ត្រូវបានបង្ហាញនៅក្នុងប្រទេសចិន ដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ដែលមានរូបរាងដូចគ្នាទាំងស្រុងរបស់សហរដ្ឋអាមេរិក។
សម្រាប់រថយន្តប្រភេទ Crossover ទទួលបានការកែមុខមាត់ថ្មីសំខាន់ជាងគេនៅផ្នែកខាងមមុខ ដោយត្រូវបានបំពាក់កាងការពារមុខថ្មី ប៉ាណាមុខត្រូវបានរចនាថ្មី ចង្កៀងមុខត្រូវបានផ្លាស់ប្តូរទៅទីតាំងខាងក្រោមអំពូលស៊ីញ៉ូប្រភេទ LED រាងស្លីមវិញ និងអំពូលបំភ្លឺពេលថ្ងៃរាងជាបញ្ឈរ។ ផ្នែកខាងក្រោយចង្កៀងត្រូវបានរចនាបែបបញ្ឈរថ្មី និងកាងក៏កែប្រែថ្មី
ខណៈពេលដែលរូបភាពចុងក្រោយបំផុតមិនបង្ហាញផ្នែកខាងក្នុង តាមរូបថតពីមុនបានបង្ហាញថា XT4 នឹងមានអេក្រង់កោងដែលរួមបញ្ចូលគ្នានៅកុងទ័របង្ហាញព័ត៌មានឌីជីថលជាមួយនឹងអេក្រង់កំសាន្តទំហំ ៣៣ អ៊ីញ ដោយមានការរចនាដូចគ្នាទាំងស្រុងរបស់រថយន្ត Lyriq។
ការផ្លាស់ប្តូរបន្ថែមមានកំណត់ ប៉ុន្តែត្រូវបានគេបង្ហាញថាប្រភេទ Crossover នឹងត្រូវបានផ្តល់ជូនជាមួយនឹងថាសកង់ស្ព័រទំហំ ១៨ និង ២០ អ៊ីញ។ ឯកសារដែលភ្ជាប់មកជាមួយការចេញផ្សាយនេះក៏បានបញ្ជាក់ផងដែរថា ម៉ូដែលនេះនឹងដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ដែលបំពាក់នៅបច្ចេកវិទ្យា mild-hybrid technology អាចផលិតកម្លាំងបាន ២៣៣ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ជាមួយជម្រើសបើកបរប៉ុង ២ អាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ៧,៦ វិនាទី និងល្បឿនអតិបរម៉ា ២១០ គីឡូម៉ែត្រ/ម៉ោង៕