កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន CATL (Contemporary Amperex Technology Co., Limited) បានធ្វើការប្រកាសសដាក់បង្ហាញ និងដាក់ឲដំណើរការនូវថ្ម Freevoy Super Hybrid ថ្មី នៅក្នុងទីក្រុងប៉េកាំង ដែលចាប់ផ្តើមប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។
ចំពោះថ្មថ្មីនេះ ត្រូវបានគេបង្កើតឡើងដើម្បីជួយបំពេញតម្រូវការរថយន្តកូនកាត់ (PHEV) និងរថយន្តអគ្គិសនី (EREV) ដែលត្រូវបានប្រើប្រាស់នូវបច្ចេកវិទ្យាសាកល្បឿនលឿន 4C ដែលអាចផ្តល់ចម្ងាយបើកបរបានច្រើនជាង ៤០០គីឡូម៉ែត្រ ដែលស្រដៀងនឹងរថយន្តអគ្គិសនីទាំងស្រុងសម្រាប់អ្នកប្រើប្រាស់រថយន្តប្រភេទ PHEV។
សម្រាប់គុណសម្បត្តិមួយដ៏ច្បាស់លាស់របស់ថ្ម Freevoy គឺការសាកថ្មលឿនជាមួយនឹងសមត្ថភាពអាចសាកឡើងបានចម្ងាយ ២៨០គីឡូម៉ែត្រ ដោយប្រើរយៈពេលត្រឹមតែ ១០នាទី ប៉ុណ្ណោះ។
គួរឲដឹងថា ការប្រើប្រាស់ ឫក៏ការលក់រថយន្ត PHEV នៅក្នុងប្រទេសចិន នៅក្នុងឆ្នាំ២០២៤ នេះ បានកើនឡើងដល់ចំនួន ៣ លានគ្រឿង ដែលនេះគឺកើនឡើងរហូតដល់ ៨០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
បន្ថែមលើនេះ ថ្ម Freevoy ក៏ប្រើបច្ចេកវិជ្ជាថ្មីៗដូចជា NP2.0 និងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ផងដែរ ដែលធានាបានថា ថ្មនេះ នឹងមានសមត្ថភាពធន់ខ្លាំងទោះស្ថិតក្នុងករណីដែលសីតុណ្ហភាពយ៉ាងទាបដល់ -40°C ក៏ដោយ៕