[ទីផ្សារបរទេស] ថ្មីៗនេះនាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បានប្រកាសតាមរយៈ Twitter ថា Ranger Raptor ថ្មីនឹងចេញលក់នៅសហរដ្ឋអាមេរិក និងកាណាដាក្នុងឆ្នាំ ២០២៣ ដែលបច្ចុប្បន្ន Ford Ranger ខ្នាតកណ្តាលមិនត្រូវបានលក់នៅក្នុងតំបន់នោះទេ។
សម្រាប់ការផលិតទ្បើងដោយក្រុមហ៊ុន Ford Performance រថយន្ត FORD RANGER RAPTOR គឺជារថយន្តភីកអាប់ខ្នាតកណ្តាល ដែលរួមបញ្ចូលគ្នានូវសមត្ថភាព និងការបើកបរ លើផ្លូវ Off-Road។
ក្រុមហ៊ុន Ford នឹងចាប់ផ្តើមចែកចាយរថយន្ត Ranger Raptor ថ្មីដល់អតិថិជនអឺរ៉ុបនៅចុងរដូវក្តៅ។ សម្រាប់ម៉ូឌែលអាមេរិកខាងជើង លោក Jim Farley នាយកប្រតិបត្តិក្រុមហ៊ុន Ford បានបង្ហាញនៅលើ Twitter ថា Raptor នឹងបង្ហាញខ្លួនជាមួយនឹង Ranger ថ្មីនៅឆ្នាំ ២០២៣ ។ បន្ថែមពីនេះរបាយការណ៍ថ្មីៗបង្ហាញថាការផលិតរថយន្តដឹកភីបអាប់ស្តង់ដារនៅរោងចក្រមីឈីហ្គែននឹងចាប់ផ្តើមនៅខែឧសភាឆ្នាំ ២០២៣ ។ ខណៈដែលនៅសហរដ្ឋអាមេរិកនឹងត្រូវរង់ចាំរយៈពេលយូរនៅឆ្នាំក្រោយ។
រថយន្ត Ford RANGER Raptor ផ្តល់នូវជម្រើសម៉ាស៊ីន ២ ប្រភេទ រួមមាន៖
- ម៉ាស៊ីនសាំង V6 ចំណុះ ៣,០ លីត្រ Twin Turbo Ecoboost ផលិតកម្លាំង ៣៩៧សេះ និងកម្លាំងរមួល ៥៨៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ១០ វគ្គ។
- ខណៈដែលម៉ាស៊ីនម៉ាស៊ូត EcoBlue TDCi ទំហំ ៤ស៊ីទ្បាំង ចំណុះ ២,០លីត្រ ផលិតកម្លាំង ២១៣សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់អូតូ ១០ វគ្គផងដែរ។
រថយន្ត Ford RANGER Raptor មានជម្រើសរបៀបបើកបរចំនួន ៧ Modes ដូចជា៖ Normal Sport, Slippery, Rock Crawl, Sand, Mud/Ruts និង Baja ជាដើម។
បន្ថែមពីនេះមុខងារថ្មីមួយដែលទើបតែមានបំពាក់នៅលើរថយន្ត Ford Ranger Raptor ជំនាន់ថ្មីនោះគឺ Trail Control ដែលអនុញ្ញាតឲ្យអ្នកបើកបរកំណត់ល្បឿនថេរមិនលើសពី ៣២ គីទ្បូម៉ែត្រក្នុងរយៈពេលមួយម៉ោងក្នុងស្ថានភាពផ្លូវលំបាក និងមានឧបសគ្គដែលវាស្រដៀងទៅនឹងប្រព័ន្ធ Cruise Control ដែរ៕