[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី EREV ម៉ូដែលថ្មី Changan Deepal S09 ប្រភេទ SUV កៅអី ៣ជួរ គ្រោងនឹងចេញលក់ក្នុងឆ្នាំ ២០២៥ ជាមួយតម្លៃលក់ ៤១ ៣០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។
Changan Deepal S09 ដំណើរដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣០៩ សេះ ខណៈម៉ូដែលម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥៨៤ គីឡូម៉ែត្រ ខណៈទំហំអាគុយ និងចម្ងាយនៃការបើកបរក្រុមហ៊ុន មិនទាន់បង្ហាញនៅឡើយទេ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ២០៥ ម.ម ទទឹង ១ ៩៩៦ ម.ម កំពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១០៥ ម.ម។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញឌីស្សាញថ្មី និងប្រព័ន្ធជំនួយការអ្នកបើកបរ Huawei Qiankun ADS 3.0 system ផងដែរ។ ខណៈនៅផ្នែកខាងក្នុងមិនមានរូបភាព ឬព័ត៌មានលម្អិតបង្ហាញនោះទេ ៕