Changan ចេញឡានថ្មី តម្លៃ ១មុឺនដុល្លារជាង

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Changan CS75 Plus ជំនាន់ទី៤ ជាមួយតម្លៃលក់ចាប់ពី ១៧ ៣៥០ ដុល្លារ ដល់ ១៨ ៥០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៧០ ម.ម ទទឹង ១ ៩១០ ម.ម កម្ពស់ ១ ៦៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៨៩ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ និងមានភ្ជាប់មកជាមួយប្រអប់លេខអូតូចំនួន ៨វគ្គ និងប្រព័ន្ធបើកបរប៉ុង១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ចាក់ផងថា សម្រាប់ជម្រើសម៉ាសុីនចំណុះ ២,០លីត្រ នឹងត្រូវចេញលក់ជាផ្លូវការនៅក្នុុងខែធ្នូរនេះ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ វាទទួលបានប៉ាណាមុខមួយផ្ទាំងទំហំធំអបសងខាងដោយចង្កៀងមុខ LED រចនាថ្មី ថាសកង់ស្ព័រថ្មីទំហំ ១៩អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងរចនាថ្មីផងដែរ។

ខណៈផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ១០,២៥អ៊ីញ, អេក្រង់ព័ត៌មានទំហំ ១៤,៦អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែចំនួន២ រួមជាមួយប្រព័ន្ធជំនួយការបើកបរ L2៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម