[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan សហការគ្នាជាមួយក្រុមហ៊ុន Qoyuan បានធ្វើដាក់បង្ហាញចេញនៅរថយន្ត Changan A05 ប្រភេទ SUV ជាលើកដំបូងប្រើម៉ាស៊ីនកូនកាត់ plug-in hybrid គ្រោងនឹងចេញលក់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ។
រថយន្តប្រភេទ SUV នេះមានប្រវែងតួខ្លួនសរុប ៤ ៥៣៩ ម.ម ទទឹង ១ ៨៦៥ ម.ម ១ ៦៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥៦៥ ម.ម ។ សម្រាបើការឌីស្សាញនៅផ្នែកខាងក្រៅ បំពាក់ប៉ាណាបិទជិតជាមួយរន្ធខ្យល់នៅជាប់កាងខាងក្រោម ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ប្រភេទ 5-spoke អាលុយមីញូម និងទា្វឃ្លុបក្រោយបើកបិទដោយថាមពលអគ្គិសនី ។
ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងយកលំនាំតាមរថយន្ត Changan CS55 Plus ជំនាន់ទី ៣ ដោយនៅលើតាប៊្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ព្រមទាំងកៅអីស្បែកមុខងារខ្យល់-កំដៅផងដែរ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៩៦ សេះ ផ្គួបជាមួយអាគុយទំហំ ១៨,៩៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៥ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីសាំងចន្លោះ ៥-៦ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕