Changan Aucha Z6 ស៊េរីថ្មីចុងក្រោយ តម្លៃលក់ខ្ទង់ ២ មុឺនដុល្លារ នៅក្នុងទីផ្សារប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Changan Aucha Z6 ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ១៨ ៥៨៣ ដុល្លារ ដល់ ​២០ ០៣៦ នៅក្នុងទីផ្សារប្រទេសចិន ។

Changan Auchan Z6 វាគឺជា Changan UNI ក្រោមស៊េរី UNI មានប្រវែងតួខ្លួនសរុប ៤ ៦៩៩ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៦៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៩៥ ម។ម ។ នៅខាងក្រៅ បានបំពាក់ប៉ាណាមុខមួយផ្ទាំងធំ ជាប់ជាមួយចង្កៀងមុខ LED ថ្មី អំពូលកាត់អ័ព្ទថ្មី និងកាងខាងមុខរចនាថ្មី។ ផ្នែកចំហៀងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ​ ត្រឡោកកញ្ចក់ ២ ពណ៌ និងនៅផ្នែកខាងក្រោយមានបំពង់ស៊ីមាំងៅភ្លោះសងខាង កាង spoiler លយចេញពីដំបូល និចង្កៀងក្រោយប្រភេទ LED ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងរបស់រថយន្ត Changan Auchan Z6 ត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ ជាមួយនឹងបច្ចេកវិទ្យាអេក្រង់ 3D អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់ជាមួយប្រព័ន្ធ OnStyle 5.1 ចុងក្រោយបង្អស់, អេក្រង់បង្ហាញលើកញ្ចក់ជាមួយបច្ចេកវិទ្យា AR-HUD technology និងអេក្រង់ទំហំ ៩,១ អ៉ីញ ដែលអាចភ្ជាប់ជាមួយទូរស័ព្ទ Huawei Xiaomi Oppo និង Vivo ជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីន ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ២៣៣ សេស និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ជាមួយកមិ្រតស៊ីសាំងចន្លោះពី ៧-៨ លីត្រក្នុងរយះចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម