CHANGAN CAMBODIA បានរៀបចំកម្មវិធី Appreciation Night & Pre-Reveal បានដោយជោគជ័យ

[ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤] CHANGAN CAMBODIA បានរៀបចំដោយជោគជ័យនូវកម្មវិធី Appreciation Night ដែលត្រូវបានចូលរួមយ៉ាងច្រើនកុះករពីបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ CHANGAN CAMBODIA និងអតិថិជនរបស់ខ្លួន។ កម្មវិធីនេះគឺររៀបចំទ្បើងក្នុងគោលបំណងថ្លែងអំណរគុណដល់អតិថិជនដ៏មានតម្លៃរបស់ខ្លួនដែលបានជ្រើសរើស CHANGAN ដែលជាម៉ាករថយន្តមានការជឿទុកចិត្តនិងគាំទ្រច្រើនបំផុតពីអតិថិជនគ្រប់វ័យ នាយុគ្គសម័យថ្មី សុីវីល័យទំនើប និងទាន់សម័យក្នុងការបើកបរ។ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងបរិយាកាសដ៏រស់រវើកដែល ជាសក្ខីភាពមួយចំពោះទំនាក់ទំនងដ៏រឹងមាំរវាង CHANGAN CAMBODIA និងអតិថិជនរបស់ខ្លួន។

គួឲ្យកត់សំគាល់ផងដែរថាក្រៅពីការពិសារអាហារពេលល្ងាចដ៏រីករាយជាមួយអតិថិជន ក៏មានការថ្លែងសុន្ទកថាពី នាយកគ្រប់គ្រប់គ្រងទូទៅរបស់CHANGAN CAMBODIA គឺលោក រិទ្ធ ច័ន្ទរតនៈ និងមានការចូលរួមកិត្តិយសពីលោកស្រី Gao Ying នាយករងគ្រប់គ្រងទូទៅផ្នែកលក់ របស់ក្រុមហ៊ុន CHANGAN AUTO MOBILE ប្រចាំនៅតំបន់អាសុីអាគ្នេយ៍ផងដែរ។ លោក រិទ្ធ ច័ន្ទរតនៈ នាយកគ្រប់គ្រងទូទៅ បានសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះអតិថិជនរបស់CHANGAN និងចែករំលែកទស្សនៈវិស័យ និងភាពជឿនលឿននៃបច្ចេកវិទ្យានៅពីក្រោយម៉ូដែលរថយន្តថ្មីៗរបស់CHANGAN ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តទៅលើគុណភាពរថយន្ត ការច្នៃប្រឌិត និងសេវាកម្មល្អបំផុតក្រោយពេលអតិថិជនទិញរថយន្ត ពីក្រុមហ៊ុន RMA Cambodia។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមអ្នកចូលរួមដែលភាគច្រើនបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងលើ ម៉ូដែលរថយន្តដែលនឹងនាំយកមកដាក់លក់នាពេលខាងមុខឆាប់ៗនេះគឺ CHANGAN CS15 ឆ្នាំ២០២៤ និង រថយន្តអគ្គិសនី DEEPAL S7។ អតិថិជនជាច្រើនសង្ឃឹមថាទទួលបានបទពិសោធន៍បើកបរសាកល្បងដោយផ្ទាល់ក្នុងប្រទេសកម្ពុជានាពេលខាងមុខឆាប់ៗនេះ។

គួរបញ្ជាក់ថា រថយន្ត CHANGAN ដែលនាំចូលដោយ RMA Cambodia សុទ្ធតែមានតម្លៃស្តង់ដារ មិនងាយបញ្ចុះតម្លៃ ឬធ្លាក់ថ្លៃនៅពេលក្រោយនោះទេ ដែលធ្វើឲ្យអតិថិជនប្រើរថយន្តជាមួយទំនុកចិត្ត មិនបារម្ភឡានធ្លាក់ថ្លៃខ្លាំងនៅពេលក្រោយ ។
ក្នុងនោះដែរ លោកអ្នកក៏អាចអញ្ជើញ មកមើលរថយន្តផ្ទាល់នៅ៖

  • អាគារតាំងបង្ហាញរថយន្ត Changan Cambodia នៅតាមបណ្តោយមហាវិថីមនីវង្ស (ទល់មុខស្ថានទូតវៀតណាម)
  • នៅផ្សារទំនើបទំនើប AEON Mall Phnom Penh (AEON 1) ចាប់ពីថ្ងៃទី ១៦ មិថុនា ដល់ថ្ងៃទី ៣០​មិថុនា​ ២០២៤ នេះ។ សម្រាប់ព័ត៌មានលម្អិតពីរថយន្តសូមទំនាក់ទំនង Changan Cambodia: 011 999 375

ផ្ទាំងផ្សាយពាណិជ្ជកម្ម