Changan CS75 Plus ជំនាន់ទី៤ តម្លៃខ្ទង់ ១មុឺនដុល្លារជាង ត្រៀមប្រកាសចេញលក់នៅទីផ្សារចិនហើយ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរូបរាងជាផ្លូវការរបស់រថយន្ត Changan CS75 Plus ជំនាន់ទី៤ ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ ជាមួយតម្លៃលក់ចាប់ពី ១៦ ២០០ ដុល្លារ ដល់ ២០ ៦០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៧០ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៦៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៨៥ និង ១៨៩ សេះ។ គួរបញ្ជាក់ផងថារថយន្តអាចនឹងមានបំពាក់ដោយម៉ាសុីនសុាំងចំណុះ ២,០ លីត្រ មួយទៀតប៉ុន្តែព័ត៌មានច្បាស់ការមានតែរង់ចាំការប្រកាសពីខាងក្រុមហ៊ុនផ្ទាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ វាទទួលបានប៉ាណាមុខមួយផ្ទាំងទំហំធំអបសងខាងដោយចង្កៀងមុខ LED រចនាថ្មី ថាសកង់ស្ព័រថ្មី និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងរចនាថ្មីផងដែរ។ ខណៈផ្នែកខាងក្នុងទទួលបានអេក្រង់ LCD អេក្រង់ព័ត៌មាន និងអេក្រង់កម្សាន្តមហាធំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម