
កាលពីព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥ នៅអគារតាំងបង្ហាញរថយន្តផ្លូវការ CHANGAN Cambodia ដែលត្រូវបាននាំចូល និងចាយផ្តាច់មុខដោយក្រុមហ៊ុន RMA Cambodia បានធ្វើការរៀបចំកម្មវិធីពិសេស CHANGAN DAY ដោយមានការតុបតែងទិដ្ឋភាពទូទៅដូចទៅនឹងទីក្រុងឆុងឈីង ប្រទេសចិន ជាទឹកដីកំណើតរបស់ក្រុមហ៊ុនផលិតរថយន្ត CHANGAN អមជាមួយការសម្ដែងភ្លេងបែបប្រពៃណីរបស់ប្រទេសចិន ដើម្បីនាំអារម្មណ៍អតិថិជន ដែលបានអញ្ជើញចូលរួមជាច្រើន រួមទាំងអ្នកផលិតមាតិកា និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ឲ្យទទួលបានអារម្មណ៍ពិសេស ដូចកំពុងនៅទីក្រុងឆុងឈីង ប្រទេសចិន ផ្ទាល់តែម្ដង។
សម្រាប់កម្មវិធី CHANGAN DAY នេះ គឺបង្កើតឡើងក្នុងគោលបំណងដើម្បីបង្កើនចំណងមិត្តភាពរវាងអតិថិជន ឲ្យតែកាន់តែមានភាពសិ្នទស្នាលបន្ថែមទៀត និងទទួលបានព័ត៍មានថ្មីៗពី Changan Cambodia ដោយនៅក្នុងនោះក៏មានការធ្វើបទបង្ហាញពីសំណាក់លោក ហៃ ពុទ្ធារតន៍ ប្រធានផ្នែកទីផ្សារ បានឡើងធ្វើបទបង្ហាញពីប្រវត្ដិរបស់ក្រុមហ៊ុន CHANGAN ដែលជាក្រុមហ៊ុនមានវ័យចំណាស់ និងចាក់គ្រិះយ៉ាងរឹងមាំក្នុងប្រទេសចិន មានប្រវត្តិជាង ១៦០ឆ្នាំមកហើយ។ បើនិយាយពីការឈានចូលក្នុងវិស័យយានយន្ដវិញ CHANGAN បានឈានជើងចូលក្នុងវិស័យមួយនេះ អស់រយៈពេល៤១ឆ្នាំ និងមានមូលដ្ឋានផលិតរថយន្ដ ចំនួន១៥កន្លែង។
មិនមែនល្បីឈ្មោះតែក្នុងប្រទេសចិនក្រុមហ៊ុន CHANGAN ក៏មានរោងចក្រផលិតរថយន្ដ និងម៉ាសុីនរថយន្ដ ចំនួន៣៥ រោងចក្រ នៅជុំវិញពិភពលោក។ ចំណែកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ក្រុមហ៊ុនវិញ មានទីតាំងនៅទីក្រុង ចុងជីង, ប៉េជីង, ហើហ្វី, យូកូហាម៉ា ប្រទេសជប៉ុន, ទូរីន ប្រទេសអ៊ីតាលី, ប័រមីងហេម ចក្រអង់គ្លេស និងទីក្រុង ដេទ្រយ សហរដ្ឋអាមេរិក។
នៅពីក្រោយភាពជោគជ័យ ក្នុងវិស័យយានយន្ដរបស់ក្រុមហ៊ុន CHANGAN គឺមានក្រុមវិស្វករចំនួន ១២ ០០០នាក់ មកពី ១៨ប្រទេស មកពីប្រទេសផ្សេងគ្នា និងអ្នកជំនាញបច្ចេកទេសចំនួន ៥០០នាក់ ឈរនៅជួរមុខក្នុងវិស័យឧស្សាហកម្មរថយន្ដរបស់ប្រទេសចិន។
ក្រឡេកទៅមើលនៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន CHANGAN បានជាប់ឈ្មោះជារោងចក្រផលិតរថយន្ដកំពូលទាំង១០ នៅលើពិភពលោក នេះហើយជាសក្ខីភាពបង្ហាញថារថយន្ដ CHANGAN ពិតជារថយន្ដមួយត្រូវបានផលិតមកយ៉ាងយកចិត្តទុកដាក់ និងគិតគូរពីសុវត្ថិភាពជាចំបង។ ជាក់ស្ដែងដូចជារថយន្ដ CHANGAN UNI-T ទទូលបានផ្កាយ៥ ក្នុងការធ្វើតេស្ដបុកប៉ះពីស្ថាប័ន C-NCAP។ សរុបមកនេះ អត្ដន័យក្នុងថ្ងៃ CHANGAN DAY គឺដើម្បីបង្ហាញពីប្រវត្តិអាជីវកម្មរបស់ក្រុមហ៊ុន CHANGAN ចែកជូនអតិថិជន អបជាមួយការរៀបចំតុបតែងកម្មវិធីបែបប្រពៃណីចិននៅទីក្រុងឆុងឈីង ប្រទេសចិន ធ្វើឲ្យអតិថិជនមានអារម្មណ៍ថាកំពុងតែនៅក្នុងប្រទេសចិនផ្ទាល់។
ងាកមកកាន់ក្រុមហ៊ុន CHANGAN ប្រចាំប្រទេសកម្ពុជា ត្រូវបាននាំចូល និងចែកចាយផ្តាច់មុខដោយ RMA Cambodia កំពុងសាងទំនុកចិត្តបានយ៉ាងល្អជូនអតិថិជននៅប្រទេសកម្ពុជា។ ដើម្បីបំពេញតម្រូវការអតិថិជន ដែលស្រឡាញ់ប្រភេទរថយន្ដអគ្គិសនីលាយសាំង PHEV បច្ចុប្បន្នក្រុមហ៊ុន CHANGAN Cambodia បាននាំយករថយន្ដ CHANGAN Nevo Q05 ស៊េរីឆ្នាំ២០២៥ អាចបើកបរបាចម្ងាយរហូតដល់ ១ ២១៥គម ពេលប្រើអគ្គិសនីលាយសាំងស័ក្ដិសមបំផុត សម្រាប់បងប្អូន មានតម្រូវការប្រើប្រាស់ក្នុងក្រុងផង និងឡើងចុះខេត្តញឹកញាប់ផង។
ចំពោះការធានាវិញមានរយៈពេលដល់ទៅ៨ឆ្នាំ ដូច្នេះអតិថិជនអាចទិញយកទៅប្រើប្រាស់បានប្រកបដោយទំនុកចិត្តខ្ពស់។ សម្រាប់រថយន្ដ CHANGAN Nevo Q05 តម្លៃតែ ៣៥ ៩០០ដុល្លារ ប៉ុន្ដែបានបំពាក់មកជាមួយ ប្រព័ន្ធសុវត្ដិភាសំខាន់ៗនិងប្រព័ន្ធជំនួយដល់អ្នកបើកបរជាច្រើន ដើម្បីបំពេញតាមតម្រូវក្នុងការប្រើប្រាស់ប្រចាំថ្ងៃដូចជា៖
- ប្រព័ន្ធផ្ដល់ដំណឹងនៅកញ្ចក់ជំហៀង Blind Sport
- ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់មានពេលឧបសគ្គនិងចាប់ហ្រ្វាំងដោយស្វ័យប្រវត្ដិ
- ប្រព័ន្ធកំណត់ល្បឿន ឬបង្កើនល្បឿនដោយស្វ័យប្រវត្ដិតាមរថយន្ដបើកខាងមុខ
- ប្រព័ន្ធជំនួយចង្កូតនិងរំលឹកអ្នកបើកបរឲ្យបើកក្នុងគន្លងត្រឹមត្រូវ
- ប្រព័ន្ធទប់លំនឹងពេលឡើងចំណោទ
- ប្រព័ន្ធទប់លំនឹងពេលបើកបរក្នុងល្បឿនលឿន នៅពេលផ្លូវកោងនិងរអិល
- មុខងារបញ្ជារថយន្ដទៅមុខថយក្រោយ
- មុខងារកាមេរ៉ាថតស្វ័យប្រវត្ដិសកម្មភាពជុំវិញរថយន្ដ
- កាមេរ៉ា 3D 540ដីក្រេ
- មុខងារ Apple Carplay និង Android Auto
- មុខងារ AI អាចធ្វើការបញ្ជាដោយសម្លេងឆ្លាតវៃជំនាន់ថ្មី
ក្រៅពីទំនើបហើយ CHANGAN Nevo Q05 ក៏មានសុវត្ថិភាពខ្ពស់ដែរ ដោយតួខ្លួនរបស់រថយន្ដនេះ បានបំពាក់មកជាមួយដែកថែប ផ្ដល់ជូនភាពរឹងមាំសុវត្ថិភាពខ្ពស់។ សម្រាប់ទំហំរូបរាងខាងក្រៅ Nevo Q05 មានភាពទូលាយខ្លាំង ដោយមានប្រវែងតួខ្លួនសរុបដល់ទៅ ៤ ៥៤៩មម ទទឹង ១ ៨៦៥មម កម្ពស់ ១ ៦៨០មម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៦៥៦មម។
ចូលមកដល់ផ្នែកខាងក្នុង CHANGAN Nevo Q05 បានបំពាក់មកជាមួយដៃចង្កូអេឡេិចត្រូនិច ធូរងាយស្រួលក្នុងការបើកបរ ចង្កឹះលេខរចនាបែបទំនើប ផ្ដល់មកជាមួយជម្រើសនៃការបើកបរ Drive Mode ចំនួន៤គឺ ECO, Sport, Comfort និង Custom។ បន្ថែមពីនេះរថយន្ដនេះបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១០.៣អុីញ កន្លែងសាកថ្មទូរស័ព្ទឥតប្រើខ្សែ, ដំបូលកញ្ចក់ Panoramic, ពោងសុវត្ថិភាពចំនួន៦ ខណៈកៅអីខាងមុខជាប្រភេទកៅអីចុច Auto ដោយកៅអីរបស់អ្នកបើកបរអាចបញ្ជាបាន៦របៀប រីឯកៅអីអ្នកធ្វើដំណើរផ្នែកខាងមុខអាចបញ្ជាបាន៤របៀប។
អ្វីដែលពិសេសបំផុតនៅពេលបងប្អូនទទួលបានពេលទិញពីក្រុមហ៊ុន CHANGAN Cambodia គឺការផ្ដល់ជូនអត្ដប្រយោជន៍រហូតដល់៨ចំណុចពីក្រុមហ៊ុនផ្ទាល់ដូចជា៖
១.រថយន្ដត្រូវនាំចូលដោយក្រុមហ៊ុន RMA Cambodia
២.ធានារយៈពេល៨ឆ្នាំ ឬ១២ម៉ឺនគីឡូម៉ែត្រ រួមទាំងការត្រួតពិនិត្យរថយន្ដឥតគិតថ្លៃ
៣.សេវាកម្មត្រួតពិនិត្យ ថែទាំ ប្ដូរប្រេងម៉ាស៊ីន និងជួសជុលចល័ត ២៤ម៉ោង និង២៥ខេត្តក្រុង លើសពីក្រុមហ៊ុនដ៏ទៃ
៤.ការប្ដូរប្រេង៣ដងដោយឥតគិតថ្លៃ
៥.សេវាកម្មយករថយន្ដចាស់ផ្លាស់ប្ដូរយករថយន្ដថ្មី
៦.ផ្ដល់ជូនការបង្រៀនពីរបៀបប្រើប្រាស់ ថែទាំរថយន្ដ CHANGAN ដោយឥតគិតថ្លៃ
៧.ជាងជំនាញទទួលបានការបណ្ដុះបណ្ដាលពីរោងចក្រ CHANGAN
៨.គ្រឿងបន្លាស់សុទ្ធ តម្លៃសមរម្យ និងផ្គង់ផ្គង់ពីរោងច្រក CHANGAN
នេះជាអត្ដប្រយោជន៍ដ៏សំខាន់មួយនៅពេលបងប្អូនជ្រើសរើសទិញរថយន្ដពីក្រុមហ៊ុននាំចូលផ្លូវការ៕ ព័ត៌មានបន្ថែមសូមទាក់ទង Tel: 078 999 795 (Deepal) | 011 999 375 (Changan)៕