Hyundai រំពឹងក្លាយជាអ្នកផលិតឡានអគ្គិសនីធំបំផុតនៅអឺរ៉ុប ក្នុងឆ្នាំ២០២០នេះ

ក្រុមហ៊ុន Hyundai កំពុងស្ថិតនៅក្នុងដំណើរការមួយ ដើម្បីបង្កើនចំនួនលក់នៃរថយន្តអគ្គិសនីរបស់ខ្លួននៅអឺរ៉ុប។ គម្រោងរបស់ពួកគេ គឺកាត់បន្ថយពេលដឹករថយន្ត Kona EV ដែលនឹងចូលសង្វាក់ផលិតកម្មនៅក្នុងប្រទេសឆេក នាខែមីនាខាងមុខ ព្រមទាំងបង្កើនការផ្គត់ផ្គង់ពីរោងរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង។

ជាការពិតណាស់ រថយន្ត Kona EV កំពុងត្រូវប៉ាន់ខ្លាំងនៅអឺរ៉ុប ចាប់តាំងពីបង្ហាញខ្លួនក្នុងឆ្នាំ២០១៨ មក។ SUV ខ្នាតតូចនេះផ្តល់ជម្រើសអាគុយ ២ប្រភេទ គឺ កម្លាំង ៣៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៩០គីឡូម៉ែត្រ និង ៦៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងឆ្នាំនេះ Hyundai មានបំណងចង់ផលិតរថយន្តអគ្គិសនីឲ្យបាន ៨០ ០០០គ្រឿង សម្រាប់អតិថិជននៅអឺរ៉ុប ដោយក្នុងនោះរួមមានទាំងម៉ូដែល Kona EV, Ioniq Evនិង Nexo ដែលដំណើរការដោយអ៊ីដ្រូហ្សែនផងដែរ។

ក្រុមហ៊ុនរថយន្តកូរ៉េខាងលើបានឲ្យដឹងថា ពួកគេស្តាប់តាមសម្តីរបស់អតិថិជន និងបានសម្រេចចិត្ត ដើម្បីឲ្យសមស្របទៅនឹងកំណើននៃតម្រូវការ លើរថយន្តអគ្គិសនីរបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម