[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Changan Deepal S07 ប្រភេទ Hatchback អគ្គិសនីសុទ្ធ នៅពិពរណ៌រថយន្ត Motor Expo 2023 ដែលកំពុងធ្វើឡើងនៅប្រទេសថៃ មានតម្លៃលក់ចាប់ពី ៣៨ ០៣៦ ដុល្លារ ។
Changan Deepal S07 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង EPA1 platform មានប៉ាណាមុខបិទជិ ប្រើដៃទ្វារប្រភេទ flush-door អគ្គិសនី ជាមួយទ្វារកញ្ចក់គ្មានស៊ុម ដំបូលកញ្ចក់ការពារកំដៅប្រភេទ Panoramic Glass Roof Sunshade ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញ ចង្លៀងមុខ-ក្រោយ LED និងទ្វារខាងក្រោយបើក-បិទអគ្គិសនី។
ចំពោះនៅផ្នែកខាងក្នុងវិញ ឌីស្សាញឡើងបែប minimalistic ដែលមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗទាំងអស់ ក៏អាចភ្ជាប់មុខងារ Apple CarPlay និងឧបករណ៍បំពងសំឡេង ១៤ ចំនុចផងដែរ ។
រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៥៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង មានរបៀបបើកបរចំនួន ៤ គឺ Eco, Comfort, Sport និង Customize ៕