[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan Qiyuan C798 ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាំង EREV គ្រោងចេញលក់នៅក្នុងឆ្នាំ ២០២៥ ។
Changan Qiyuan C798 មានប្រវែងតួខ្លួនសរុប ៤ ៨៣៧ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៦៩០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០៥ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបជ្រុងជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃកម្រិតខ្ពស់ផងដែរ ។
ទាក់ទងទៅនឹងព័ត៌មានផ្នែកខាងក្នុង និងថាមពលម៉ាស៊ីនក្រុមហ៊ុនមិនទាន់បង្ហាញទេ ប៉ុន្តែបញ្ជាក់ថា Changan Qiyuan C798 នឹងផ្តល់ជូនទាំងជម្រើស អគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាំង EREV ៕