[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan UNI-V ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការកែមុខមាត់ថ្មី ដែលមានតម្លៃលក់ចាប់ពី ១៥ ១២៧ ដុល្លារ ដល់ ១៧ ៣៤៩ ដុល្លារ (តាមអត្រាប្តូរប្រាក់បច្ចុប្បន្ន) នៅក្នុងទីផ្សារប្រទេសចិន ។
រថយន្តនេះ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៨៨ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ។
- ម៉ាស៊ីនកូនកាត់ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៣៣២ សេះ និងកម្លាំងរមួល ៥៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៨,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១១៣ គីឡូម៉ែត្រ ។
សម្រាប់ការឌីស្សាញរូបរាងនៅផ្នែកខាងក្រៅវិញ Changan Uni-V ស៊េរីឆ្នាំ ២០២៤ មានលក្ខណៈបែបស្ព័រ និងបានបំពាក់ជាមួយប៉ាណាគ្មានស៊ុប ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងដៃទ្វារប្រភេទ flush-door ក៏ដូចជាថាសកង់ស្ព័រ និងបំពង់ស៊ីមាំងភ្លោះនៅចំកណ្តាល ។
ចំពោះនៅផ្នែកខាងក្នុង មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៣ អ៉ីញ អាចប្រើប្រាស់នៅបច្ចេកវិទ្យា AI ផងដែរ ៕