[ទីផ្សារបរទេស ] ក្រុមហ៊ុនផលិតរថយន្ត Changan Auto បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan UNI-Z ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV plug-in hybrid ជាមួយតម្លៃលក់រំពឹងចាប់ពី ២១ ០៨៣ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។
Changan UNI-Z ស៊េរីឆ្នាំ ២០២៤ មានប្រវែងតួខ្លួនសរុប ៤ ៧៣០ ម.ម ទទឺង ១ ៨៩០ ម.ម កំពស់ ១ ៦៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៩៥ ម.ម ត្រូវបានបំពាក់ជាមួយម៉ាស៊ីនកូនកាត់ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ turbocharged ភ្ជាប់ដោយប្រអប់លេខអូតូ ។
សម្រាប់រថយន្តនេះ ត្រូវបានភ្ជាប់មកជាមួយដូចជា ប៉ាណាមុខឌីស្សាញថ្មីទំហំធំ ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រប្រភេទ alloy-wheels កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ខណៈព័ត៌មានលម្អិតផ្សេងទៀតក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕