
ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីស៊េរីថ្មី Changan Nevo A05 ឆ្នាំ២០២៦ របស់ខ្លួន មានតម្លៃលក់ចាប់ពី ១១ ២០០ដុល្លារ ដល់ ១៥ ៤០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៣៥ ម.ម ទទឹង ១ ៨៥៥ ម.ម កម្ពស់ ១ ៦០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៣៥ ម.ម ។ វាដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ (FWD) អាចផលិតកម្លាំងបាន ១៦១សេះ ផ្គួបជាមួយអាគុយទំហំ ៤០,៣ និង ៥១,៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ និង ៥០៦គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ចំណែកការឌីស្សាញវិញ ក៏បានភ្ជាប់់មកជាមួយការរចនាថ្មី Digital Wing 2.0 ក៏ដូចជាប្រព័ន្ធ LiDAR នៅលើដំបូល រួមជាមួយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ (Smart Cabin) ដែលមានទាំងអេក្រង់កម្សាន្ត 2.5K ទំហំ ១៥,៦អ៊ីញ, អេក្រង់ LCD ទំហំ ១០,១៧អ៊ីញ និងប្រព័ន្ធជំនួយការអ្នកបើកបរឆ្លាតវៃ “Tianshu” ផងដែរ៕




















