
ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Chery QQ Duomi ប្រភេទ hatchback ប្រើប្រាស់នូវអគ្គិសនីសុទ្ធ ហើយគ្រោងប្រកាសចេញជាផ្លូវការ និងលក់នៅខែក្រោយនេះ នៅក្នុងប្រទេសចិន ជាមួយតម្លៃលក់អាចខ្ពស់ជាង ១មុឺនដុល្លារ។
Chery QQ Duomi មានប្រវែងតួខ្លួនសរុប ៣ ៧២០ ម.ម ទទឹង ១ ៧០០ ម.ម កម្ពស់ ១ ៥៩៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៥២០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD ផលិតកម្លាំងបាន ៥៣ សេះ។
សម្រាប់ផ្នែកខាងក្រៅ មានការរចនារូបរាងបែបឃ្យូតជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ១៥អ៉ីញ និងឡូហ្គូលអក្សរ QQ និង 多米 (Duomi) ជាដើម។ ខណៈកម្លាំងអាគុយ ការរចនាផ្នែកខាងក្នុង និងចម្ងាយបើកបរមិនទាន់ត្រូវបានបង្ហាញចេញនៅឡើយនោះទេ៕