ជួបបញ្ហាអ្វីខ្លះ បើសិនម៉ាស៊ីនរថយន្តមិនបញ្ឆេះ ហើយអ្នកបើកបើកម៉ាស៊ីនត្រជាក់ចោល | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ការប្រើប្រាស់រថយន្តឲ្យបានត្រឹមត្រូវ មិនថាតែឥរិយាបទក្នុងការបើកបរ ឬក៏ការប្រើប្រាស់មុខងារនានានៅក្នុងរថយន្ត គឺសុទ្ធតែមានផលវិជ្ជមាន នាំឲ្យអាយុកាលនៃការប្រើប្រាស់រថយន្តបានយូរអង្វែង។ ប៉ុន្តែមានអ្នកបើកបរមួយចំនួនមិនបានដឹងថាទម្លាប់មួយ ដែលអាចធ្វើឲ្យប្រព័ន្ធភ្លើង និងម៉ាស៊ីនរថយន្តរបស់ខ្លួនមានបញ្ហាឡើយ គឺការបើកម៉ាស៊ីនត្រជាក់ចោលពេលម៉ាស៊ីនរថយន្តមិនបញ្ឆេះ។

ជាធម្មតា ម៉ាស៊ីនត្រជាក់ត្រូវការថាមពលច្រើនដើម្បីដំណើរការ បើសិនជាអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់ នៅពេលដែលរថយន្តមិនបានបញ្ឆេះ ដូចនេះវានឹងទាញយកថាមពលពីអាគុយ ដែលនឹងធ្វើឲ្យអាគុយអស់ភ្លើងយ៉ាងលឿន បើសិនជាពុំបានបញ្ឆេះម៉ាស៊ីនដើម្បីទាញថាមពល និងឲ្យវាសាកអាគុយវិញទេនោះ។ ម៉្យាងទៀត កុំប្រែសស័រម៉ាស៊ីនត្រជាក់ដែលជាអ្នកបំណែនខ្យល់ និងឲ្យខ្យល់ក្នុងម៉ាស៊ីនត្រជាក់ផ្លាស់ប្ដូរគ្នា (ក្ដៅ ត្រជាក់) នោះ ដំណើរការដោយខ្សែពាន ដែលវានឹងដំណើរការតែពេលណាដែលម៉ាស៊ីនរថយន្តត្រូវបានបញ្ឆេះប៉ុណ្ណោះ។ ដូចនេះ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ដោយមិនបញ្ឆេះរថយន្ត មិនត្រឹមតែបំផ្លាញអាគុយរថយន្តប៉ុណ្ណោះទេ ថែមទាំងមិនអាចឲ្យម៉ាស៊ីនត្រជាក់ដំណើរការបានពេញលេញទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខាងក្រោមនេះ ជាអ្វីដែលអ្នកគួរធ្វើដើម្បីឲ្យម៉ាស៊ីនត្រជាក់រថយន្តអ្នកដំណើរការបានល្អ៖

  • មិនត្រូវពន្លត់ម៉ាស៊ីន មុនបិទម៉ាស៊ីនត្រជាក់ឡើយ ព្រោះវាអាចបង្កការឆ្លងភ្លើងនៅក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់
  • បើចង់បិទម៉ាស៊ីនត្រជាក់ (ប៊ូតុង A/C) ត្រូវបិទពេលម៉ាស៊ីននៅដំណើរការ។ យល់ល្អ ពេលអ្នកបើកបរជិតដល់គោលដៅដែលត្រូវឈប់ហើយនោះ អ្នកអាចពន្លត់មុនចោល ១ ទៅ ២ នាទីក៏បាន។

  • បន្ទាប់ពីចុចបិទម៉ាស៊ីនត្រជាក់ (ប៊ូតុង A/C) អ្នកគួរបើកកង្ហារម៉ាស៊ីនត្រជាក់ (ប្រើកង្ហារ តែមិនចុច A/C) នៅចន្លោះល្មមទៅផុតលេខ ព្រោះវានឹងជួយកុំឲ្យកញ្ច្រែងត្រជាក់បង្កើតជាដំណក់ទឹក ដែលស្រក់ក្រោមរថយន្តបាន។
  • ការបើកកង្ហារចោលនេះ ថែមទាំងជួយសម្ងួតផ្នែកផ្សេងៗរបស់ម៉ាស៊ីនត្រជាក់ផងដែរ ព្រោះបើវានៅសើម មេរោគ ផ្សិត និងបាក់តេរីមួយចំនួនអាចនឹងនៅក៏ក្នុងកញ្ច្រែងត្រជាក់ ហើយវាអាចបង្កជាជម្ងឺផ្លូវដង្ហើមបាន៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម