
យោងតាមការប្រកាសរបស់ក្រុមហ៊ុន Chery រថយន្ត SUV បែប Off-Road ចំនួន២ម៉ូឌែលគឺរថយន្ដ Chery Fulwin X3 និង X3L ត្រូវបានរចនាឡើងជាមួយរូបរាងបែបប្រអប់ (boxy shape) ដែលមើលទៅរឹងមាំ និងមានថាមពលស្រដៀងនឹងរថយន្ត off-road ដ៏ល្បីល្បាញ នឹងត្រូវដាក់លក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិននៅថ្ងៃទី ១៦ ខែសីហា។
រថយន្តទាំងពីរនេះអាចចាត់ទុកបានថាជាការប្តូរឈ្មោះ និងកែច្នៃឡើងវិញពីម៉ូឌែល iCar 03 របស់ពួកគេ។ ខាងក្រោមជាព័ត៌មានទាក់ទងជាមួយនិងរថយន្ដទាំង២ម៉ូឌែលនេះ៖
- Fulwin X3: គឺជាប្រភេទរថយន្តអគ្គិសនីសុទ្ធ (BEV)។
- Fulwin X3L: គឺជាប្រភេទរថយន្តអគ្គិសនីដែលប្រើសាំងលាយអគ្គិសនី (EREV) ហើយមានទំហំធំជាង Fulwin X3 បន្តិច។
ការរចនានេះរួមមាន៖
- ភ្លើងខាងមុខ និងភ្លើងខាងក្រោយ ត្រូវបានរចនាបែបបញ្ឍរតាមបណ្តោយទៅនឹងតួរថយន្ត។
- ដៃទ្វាររថយន្តត្រូវបានលាក់ (hidden door handles)។
- ធុងផ្ទុកឥវ៉ាន់ខាងក្រៅ ត្រូវបានបំពាក់នៅផ្នែកខាងក្រោយសម្រាប់បន្ថែមទំហំផ្ទុក។
រថយន្ត Chery Fulwin X3 មានវិមាត្រ៖
- ប្រវែង: ៤ ៣២៧ មីល្លីម៉ែត្រ
- ទទឹង: ១ ៩១០ មីល្លីម៉ែត្រ
- កម្ពស់: ១ ៧១៥ មីល្លីម៉ែត្រ
- ប្រវែងគម្លាតកង់មុខក្រោយ: ២ ៧១៥ មីល្លីម៉ែត្រ
រថយន្ដ Chery Fulwin X3 ផ្ដល់មកជាមួយប្រព័ន្ធបើកបរកង់ក្រោយ (RWD) និងប្រព័ន្ធបើកបរកង់បួន (AWD)។
- ម៉ូឌែល RWD: បំពាក់ដោយម៉ូទ័រអគ្គិសនី១ អាចផលិតកម្លាំង ២៤៨សេះ និងកញ្ចប់អាគុយប្រភេទ lithium iron phosphate ទំហំ ៦៨.៣៥៥ kWh ដែលអាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រ គិតតាមតាមស្ដង់ដារវាស់ចម្ងាយ CLTC។
- ម៉ូឌែលAWD: បំពាក់ជាមួយម៉ូទ័រអគ្គិសនិចំនួនអាចផលិតកម្លាំងសរុប ៣៤២សេះ។
រថយន្ត Chery Fulwin X3L មានវិមាត្រ៖
- ប្រវែង: ៤ ៥៤៥ មីល្លីម៉ែត្រ
- ទទឹង: ១ ៩៥០ មីល្លីម៉ែត្រ
- កម្ពស់: ១ ៨១៥ មីល្លីម៉ែត្រ
- ប្រវែងគម្លាតកង់មុខក្រោយ: ២ ៧៨៣ មីល្លីម៉ែត្រ
ម៉ូឌែលក៏មានជម្រើសបំពាក់ ទំពក់សម្រាប់អូស (towing hook) នៅខាងក្រោយ ដែលមានសមត្ថភាពអូសទម្ងន់អតិបរមា ១,៦០០ គីឡូក្រាម។
រថយន្ដ Chery Fulwin X3L ៖
- ម៉ាស៊ីនសាំង 1.5 អាចផលិតកម្លាំងបាន ១៥៤សេះ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន អាចផលិតកម្លាំងអតិបរមារួមគ្នា ៤២២សេះនិងកម្លាំងបង្វិលអតិបរមា ៥០៥ញ៉ូតុនម៉ែត្រ។ រថយន្តនេះអាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ ៤.៧ វិនាទី ប៉ុណ្ណោះ៕