[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការឌីស្សារញនៅគំរូរថយន្តអគ្គិសនីសុទ្ធ Chery Aero Concept ដែលត្រូវបានបំផុសគំនិតចេញពីត្រីធូណាដោយបានអះអាងថាមានកម្រិតចាញ់ខ្យល់ទាបបំផុតនៅលើពិភពលោក។
យោងតាមព័ត៌មានលម្អិតដែលចែករំលែកដោយក្រុមហ៊ុននៅលើគណនីបណ្តាញសង្គម Weibo របស់ខ្លួន ក្រុមអ្នករចនាបានយកការរចនាចេញពីរូបរាងពីត្រីធូណាដែលជាត្រីដែលមានរចនាសម្ព័ន្ធរាងកាយដ៏ល្អប្រសើរ និងជាត្រីសមុទ្រហែលទឹកលឿនបំផុតផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានចែករំលែកផងដែរថា ដំណើរការរចនារថយន្តអគ្គិសនីបានប្រើប្រាស់បច្ចេកទេស AI ជាមួយនឹងករណីបង្កើនប្រសិទ្ធភាពផ្សេងៗគ្នាជាង ២ ០០០ ករណី ដើម្បីសម្រេចបាននៅរថយន្តធន់នឹងខ្យល់នេះ។ បន្ថែមពីនេះ Chery បាននិយាយថាគំរូនេះសម្រេចបាននៅកម្រិតចាញ់ខ្យល់ត្រឹមតែ 0.168 Cd ក្នុងអំឡុងពេលធ្វើតេស្តជាផ្លូវការកាលពីខែសីហាកន្លងទៅ ៕