Chery Fengyun T6 ប្រើ hybrid និងបន្ទះឈីប ចេញលក់ជាផ្លូវការនៅចិន តម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារចិន]  ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Chery Fengyun T6 ប្រភេទ SUV ប្រើប្រាស់ hybrid មាន ៣ជម្រើស Air, Pro និង Max ដែលមានតម្លៃលក់ចាប់ពី ១៧,៩០០ ដល់ ២១,៦០០ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤,៥៤០ ម.ម ទទឹង ១,៨៦៥ ម.ម កំពស់ ១,៦៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៦៧២ ម.ម ដែលដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន១ ផ្គួបជាមួយអាគុយទំហំ ១៨,៣២គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបានចំនួន ៣៥៥សេះ និងកម្លាំងរមួល ៥៣០ញ៉ូតុនម៉ែត្រ និងអាចបើកបរបានចម្ងាយ ១,៣០០គីឡូម៉ែត្រដែលមានកម្រិតសុីសាំុង ៤,៩លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានប៉ាណាមុខបិតជិតជាមួយនឹងឡូហ្គូល Chery នៅចំកណ្តាល អមដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ទាំងសងខាងអូសកាត់តភ្ជាប់គ្នាដោយភ្លើង DRLs សម្រាប់ផ្នែកចំហៀងវិញ ប្រើដៃទ្វារប្រភេទ flush door និង ថាសកង់ស្ព័រទំហំ ១៨​ ដល់ ១៨អ៊ីញ ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរ ទំហំ ១៤,៨អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155, ប្រព័ន្ធអូឌីយ៉ូ ៦តំបន់, កៅអីស្បែក, កៅអីក្តៅ/ត្រជាក់, កៅអីម៉ាស្សា, ដំបូល Panoramic និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ជាច្រើនរួមមាន ពោងសុវត្ថិភាពផ្នែកខាងមុខ, រ៉ាដាខាងក្រោយ, មុខងារចុះចតដោយស្វ័យប្រវត្តិ, ហ្វ្រាំងអូតូ, មុខងារជំនួយការបើកបរលើផ្លូវពិបាក និងមុខងារចាប់សញ្ញា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម