Toyota ចេញឡាន GR Supra Jarama Racetrack Edition ឆ្នាំ២០២១ ថ្មី ផលិតតែ ៩០គ្រឿងគត់

ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញរថយន្ត GR Supra Jarama Racetrack Edition ស៊េរីឆ្នាំ២០២១ ថ្មី ដែលនឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៩០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារអឺរ៉ុប។

រថយន្ត Toyota GR Supra Jarama Racetrack Edition ឆ្នាំ២០២១ នេះ មានតួខ្លួនពណ៌ខៀវ Horizon Blue រំលេចដោយការលេងពណ៌ខ្មៅ, យ៉ាន់ Alloy ១៩អ៊ីញ និងដុំហ្វ្រាំងពណ៌ក្រហម។ ផ្នែកខាងក្នុងវាបានបំពាក់កៅអីពណ៌ខ្មៅ ជាមួយថេ្នរដេរពណ៌ខៀវ និងមានឡូហ្គូ Jarama Racetrack Edition នៅលើតាប្លូទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីនោះ វាក៏មានបំពាក់ Carbon Fiber, អេក្រង់កម្សាន្ត Touchscreen ៨,៨អ៊ីញ, មុខងារ Apple CarPlay និង Android Auto ព្រមទាំងឧបករណ៍បំពងសំឡេង ១០គ្រាប់ ជាដើម។

បន្ថែមពីនេះវាក៏មានបំពាក់ប្រព័ន្ធ Toyota Safety Sense+ ដោយក្នុងនោះរួមមានមុខងារដូចជា pre-collision safety with pedestrian and cyclist detection, lane change alert, blind spot control, lane departure alert, rear cross traffic alert, traffic sign recognition និង adaptive cruise control ផងដែរ។

រថយន្ត Toyota GR Supra Jarama Racetrack Edition បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣៥សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ដែលអនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៣វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម