Chery OMODA 5 រូបរាងទាក់ទាញខ្លាំង ចេញលក់ជាផ្លូវការ ឯតម្លៃតែជាង ១ មុឺនដុល្លារ

[ទិផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery Auto បានធ្វើការចេញជាលក់ជាផ្លូវការនៅរថយន្ត Chery OMODA 5 មានដែលមានការឌីស្សាញបែបអនាគត ៤ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១១ ១៦៧ ដុល្លារ ដល់ ១៥ ០៨០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Chery OMODA 5 មានប្រវែងតួខ្លួនសរុប ៤ ៤០០ ម.ម ទទឺង ១ ៨៣០ ម.ម កំពស់ ១ ៥៨៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៣០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះមានលក្ខណះបែបស្ព័រជាមួយការតុបតែងដោយឆ្នូតពណ៌ទឹកក្រូច ភ្ជាប់មកជាមួយប៉ាណាខាងមុខមួយផ្ទាំងធំមើលទៅទំនើប ចង្កៀងមុខប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃដាច់ដោយឡែក ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ចង្កៀងក្រោយប្រភេទ LED រចនាថ្មីប្លែក និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ផ្តល់នៅភាពប្រណិត និងផាសុកភាព ដោយបានតុបតែងជា ២ពណ៌ នៅតាឡូមានកុងបង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen រួមគ្នាជាអេក្រង់ភ្លោះទំហំ ២៤,៦ អ៉ីញ បំពាក់ដោយប្រព័ន្ធឆ្លាតវៃដ៏សំបូរបែប ក៏ដូចជាបច្ចេកវិទ្យា Lion 5.0 AI technology ឧបករណ៍បំពងសំឡេងម៉ាក SSONY Hall-Class ៨ចំនុច ភ្លើងលម្អ ៦៤ ពណ៌ ដំបូលកញ្ចក់ Panoramic sunroof អេឡិចត្រូនិច កន្លែងសាកឥតប្រើខ្សែរ កៅអីអ្នកបើកបរអាចលៃតម្រូវបាន ៦ របៀបជាមួយប្រព័ន្ធតាមដានស្ថានភាពអ្នកបើកបរផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន ៖

  • ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbo អាចផលិតកម្លាំងបាន ១៩៧ សេស និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ
  • ម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo អាចផលិតកម្លាំងបាន ១៥៦ សេស និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ប្រភេទ CVT ។ សម្រាប់ប្រព័ន្ធសុវត្ថិភាពរួមមាន កាំម៉េរា ៣៦០ ដឺក្រេ ប្រព័ន្ធផ្តល់សញ្ញាពេលមានរថយន្តមកពីផ្នែកចំហៀង ប្រព័ន្ធទប់លំនឹង ពោងសុវត្ថិភាព ៦ ចំនុច និងមួយចំនួនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម