Chery ចេញឡាន SUV ថ្មី ប្រើ Hybrid រត់បាន ១ពាន់គីឡូជាង

[បរទេស] កាលពីពេលថ្មីៗនេះ  ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញនូវរូបភាពរបស់រថយន្ត Chery Fulwin T11 ដែលជារថយន្តប្រភេទ plug-in hybrid ហើយគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅចុងខែសីហា ឆ្នាំ២០២៤ នេះ ក្នុុងទីផ្សារប្រទេសចិន។

រថយន្ត Chery Fulwin T11 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង E0X platform មានប្រវែងតួខ្លួនសរុប ៥ ១៩០ ម.ម ទទឹង ១ ៩៩៥ ម.ម កម្ពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១០០ ម.ម ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងសរុបបាន ៤២២ សេះ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ និងអូតូ ប្រើប្រាស់ប៉ុង ២ AWD អាចបើកបរបានចម្ងាយ ២០០គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនី និងមានកម្រិតស៊ីប្រេង ៥,៨លីត្រ ប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ និងអាចបើកបរបានសរុបខ្ទង់ ១ ៤០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការ​រចនា​ផ្នែក​ខាង​ក្រៅ មានលក្ខណៈបែបស្ព័រ ដោយផ្នែកខាងមុខមានប៉ាណារចនាបែប Unique អបសងខាងដោយចង្កៀងមុខ LED រាងស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង រួមជាមួយដៃទ្វារប្រភេទអគ្គិសនី។ ខណៈនៅផ្នែកខាងក្នុង និងព៌ត័មានលម្អិតផ្សេងៗខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម