ឡាន SUV ខ្នាតតូចថ្មីរបស់ Hyundai លក់តម្លៃចាប់ពី ២ម៉ឺនដុល្លារ

Hyundai បានបង្ហាញចេញតម្លៃសម្រាប់រថយន្ត SUV ខ្នាតតូចម៉ូដែល Bayon របស់ខ្លួន ដែលនៅលើទីផ្សារអាល្លឺម៉ង់រថយន្តនេះគឺមានតម្លៃចាប់ពី ១៦ ៧៩០អឺរ៉ូ ដែលស្មើនឹងប្រមាណ ២ម៉ឺនដុល្លារ។

ជាមួយតម្លៃប្រមាណ ២ម៉ឺនដុល្លារនេះវាមានបំពាក់មកជាមួយនូវមុខងារសុវត្ថិភាពមួយចំនួនដូចជា Lane Departure Warning, Autonomous Emergency Braking, Pedestrian and Cyclist Detection, High Beam Assist និង Cruise Control ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់តម្លៃនេះដែរគឺមានភ្ជាប់មកជាមួយនូវម៉ាស៊ីនចំណុះ ១,២លីត្រ ដែលអាចផលិតកម្លាំងបាន ៨៣សេះ ហើយរថយន្តនេះក៏មានជម្រើសម៉ាសីនចំណុះ ១,០លីត្រជាប្រភេទ Turbo អាចផលិតកម្លាំងបាន ៩៩សេះ និងមួយទៀតជាប្រភេទ Hybrid ប្រើម៉ាស៊ីនចំណុះ ១,០លីត្រអាចផលិតកម្លាំងបាន ១១៨សេះ។

រថយន្ត Hyundai Bayon ដែលលក់នៅអាល្លឺម៉ង់គឺមានចែកចេញជាបីប្រភេទ ដែលក្នុងនោះមានប្រភេទ Pure តម្លៃចាប់ពីប្រមាណ ២ម៉ឺនដុល្លារ, ប្រភេទ Select តម្លៃចាប់ពីប្រមាណ ២២ ៣៨៤ដុល្លារ, ប្រភេទ Trend តម្លៃចាប់ពីប្រមាណ ២៥ ៦០០ដុល្លារ និងប្រភេទ Prime តម្លៃចាប់ពីប្រមាណ ២៨ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម