ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Chery បញ្ចេញកូនឡាន EV ថ្មី គ្រោងចេញលក់នៅខែក្រោយនេះ

Chery បញ្ចេញកូនឡាន EV ថ្មី គ្រោងចេញលក់នៅខែក្រោយនេះ

ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Chery QQ Duomi ប្រភេទ hatchback ប្រើប្រាស់នូវអគ្គិសនីសុទ្ធ ហើយគ្រោងប្រកាសចេញជាផ្លូវការ និងលក់នៅខែក្រោយនេះ នៅក្នុងប្រទេសចិន ជាមួយតម្លៃលក់អាចខ្ពស់ជាង ១មុឺនដុល្លារ។

Chery QQ Duomi មានប្រវែងតួខ្លួនសរុប ៣ ៧២០ ម.ម ទទឹង ១ ៧០០ ម.ម កម្ពស់ ១ ៥៩៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៥២០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD ផលិតកម្លាំងបាន ៥៣ សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅ មានការរចនារូបរាងបែបឃ្យូតជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ១៥អ៉ីញ និងឡូហ្គូលអក្សរ QQ និង 多米 (Duomi) ជាដើម។ ខណៈកម្លាំងអាគុយ ការរចនាផ្នែកខាងក្នុង និងចម្ងាយបើកបរមិនទាន់ត្រូវបានបង្ហាញចេញនៅឡើយនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម