Chery បញ្ចេញឡានថ្មី Exlantix ES EREV តម្លៃខ្ទង់ ២មុឺនដុល្លារ គ្រោងចេញលក់ក្នុងត្រីមាសទី ១ នេះ!

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានប្រកាសចាប់ផ្តើមធ្វើការលើផលិតកម្មទ្រង់ទ្រាយធំរបស់រថយន្ត Chery Exlantix ES EREV ដែលជាប្រភេទរថយន្ត sedan សេរ៊ីថ្មីរបស់ខ្លួនហើយ គ្រោងចេញលក់នៅក្នុងត្រីមាសទី១ នេះ ជាមួយតម្លៃលក់ចាប់ពី ២៣ ២៥០ ដុល្លារ ដល់ ៣២ ៨០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៤៥ ម.ម ទទឹង ១ ៩៧៨ ម.ម កម្ពស់ ១ ៤៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅទទួលបានការរចនាប៉ាណាផ្នែកខាងមុខបិទជិត ដោយបំពាក់ជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម អូសកាត់ពីតភ្ជាប់ផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩ ដល់ ២១ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ១៥៤ សេះ និងម៉ូទ័រអគ្គិសនី ១ ផ្គួបជាមួយអាគុយទំហំ ៤១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយសរុប ១ ៦៤៥៥៨០ គីឡូម៉ែត្រ គាំទ្រដោយការសាកថ្មល្បឿនលឿន ១១០គីឡូវ៉ាត់ អាចសាកឡើងពី ២០-៨០ ភាគរយចំណាយពេល ១៧ នាទី និងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៤,៩ វិនាទី និងមានកម្រិតសុីប្រេង ៦,២លីត្រ ក្នុងចម្ងាយបើកបរ ១០០គីឡូម៉ែត្រ។

គួរឲដឹងថា ផ្នែកខាងក្នុងមិនត្រូវបានបង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម