[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Chery Fulwin T8 ប្រភេទ SUV plug-in hybrid ផ្តល់ជូនទាំងជម្រើស ៥ និង ៧កៅអី នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៥ ០០០ ដុល្លារ ដល់ ២១ ៤០០ដុល្លារ។
Chery Fulwin T8 មានប្រវែងតួខ្លួនសរុប ៤ ៧៣០ ម.ម ទទឹង ១ ៨៦០ ម.ម កម្ពស់ ១ ៧៤៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧១០ ម.ម ដំណើរការដោយ៖
- ម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១០១ សេះ និងកម្លាំងរមួល ១២៥ ញ៉ូតុនម៉ែត្រ រួមនឹងម៉ូទ័រអគ្គិសនីចំនួន១ FWD ទំហំ ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ។ ផ្គួបជាមួយជម្រើសអាគុយ ១៨,៤៦ និង ១៨,៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥ និង ១៣០ គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងមានកម្រិតស៊ីប្រេង ១,៣០លីត្រ ប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។
- ម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៥៤ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ រួមនឹងម៉ូទ័រអគ្គិសនីចំនួន១ FWD ទំហំ ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ។
ក្នុងនោះ រថយន្តនេះ ទទួលបានជម្រើសអាគុយ ១៨,៤៦ និង ១៨,៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥ និង ១៣០ គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ គាំទ្រការសាកថ្មល្បឿនលឿនអាចសាកបានពី ៣០ ទៅ ៨០ភាគរយ ប្រើពេល ១៩នាទី និងមានកម្រិតស៊ីប្រេង ១,៣០លីត្រ ប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយសរុប ១ ២០០ គីឡូម៉ែត្រ និងគាំទ្រមុខងារបើកបរ HEV, EV, normal, economy និង sports ។
ចំពោះការរចនាផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ ដោយផ្នែកខាងមុខមានប៉ាណារចនាបែប Unique អបសងខាងដោយចង្កៀងមុខ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៧ ដល់ ១៩អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។
ខណៈនៅផ្នែកខាងក្នុងវិញ ទទួលបានប្រព័ន្ធកាប៊ីន Lion 5.0 smart cockpit system គាំទ្រការភ្ជាប់ 4G មុខងារ voice recognition/control និង mobile phone APP remote control ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ កម្រិត 2.5K ដំណើរការដោយឈីប Qualcomm Snapdragon 8155 សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត កន្លែងសាកថ្មឥតប្រើខ្សែ មុខងារកំដៅ/ខ្យល់/ម៉ាស្សា ពោងសុវត្ថិភាពចំនួន ៩ចំនុច ប្រព័ន្ធអូឌីយ៉ូ Sony Speaker ចំនួន ១២គ្រាប់ និងប្រព័ន្ធជំនួយការបើកបរ 18+ កម្រិត 2+ ជាដើម៕