
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គីសនីសុទ្ធ Chevrolet Spark EUV ប្រភេទ Urban SUV ក្នុងអំឡុងពេលព្រឹត្តិការណ៍អបអរគម្របខួប ១០០ ឆ្នាំរបស់ Chevrolet នៅក្នុងទីផ្សារប្រទេសប្រេស៊ីល ខណៈតម្លៃលក់មិនទាន់បង្ហាញនៅឡើយទេ ។
Chevrolet Spark EUV អាចនឹងបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១០១ សេះ និងអាគុយទំហំ ៤១,៩ គីឡូវ់ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៤៩ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
រថយន្តនេះ គឺត្រូវបានប្តូរឈ្មោះថាចេញពីរថយន្ត Baojun Yep Plus ដែលផលិតរួមគ្នារវាងក្រុមហ៊ុន SAIC-GM-Wuling ដោយរក្សាការរូបរាង និងឌីស្សាញ រួមទាំងផ្នែកខាងក្នុង នៅដដែល គ្រាន់តែប្តូរដាក់ឡូហ្គោ Chevrolet ប៉ុណ្ណោះ ។
សម្រាប់គ្រឿងបរិក្ខាដែលបំពាក់នៅលើរថយន្តនេះ រួមមាន ចង្កៀងមុខ-ក្រោយប្រភេទ LED ,ដំបូល roof rack, ថាសកង់ស្ព័រ ក៏ដូចជាអេក្រង់កំសាន្ត touchscreen ទំហំ ១០,២ អ៉ីញ ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ផងដែរ ៕