Chevrolet រៀ​បចំដំណើរកម្សាន្តអតិថិជន Chevrolet ប្រចាំឆ្នាំ ទៅកាន់ខេត្តសៀមរាប ដើម្បី​សង្គម និង​ទេសចរណ៍

[សន្និសីទសារព័ត៌មាន] ក្រុមហ៊ុន United Auto Trading Co.,Ltd ជាក្រុមហ៊ុនដែលទទួលសិទ្ធិចែកចាយ ផ្តាច់មុខនូវរថយន្ត Chevrolet ពីក្រុមហ៊ុនអាមេរិចដ៏ធំមានឈ្មោះថា General Motor ដែលទទួលបានការគាំទ្រ មានឈ្មោះបោះសំឡេង ខ្លាំងនៅក្នុងបណ្តាប្រទេសទាំងអាស៊ីនិងអឺរ៉ុប។ ក្រុមហ៊ុន Chevrolet មានដើមកំណើតតាំងពីឆ្នាំ១៩១១ មកម្ល៉េះ ដោយមានបទពិសោធន៍ចាប់ដៃគូសហការជាមួយក្រុមហ៊ុនធំៗជាច្រើន។ Chevrolet មានផលិតរថយន្តជាច្រើនប្រភេទប្រកដដោយគុណភាពដែលទទួលស្គាល់ជាសកល។

ក្រុមហ៊ុន Chevrolet ប្រចាំប្រទេសកម្ពុជាមានសេចក្តីសោមនស្សរីករាយដោយគ្រោងនឹងរៀបចំដំណើរកម្សាន្តអតិថិជន Chevrolet ប្រចាំឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៤ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងទឹកដីខេត្ត សៀមរាប ឆាប់ៗនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដំណើរកម្សាន្តនេះមានលក្ខណៈជាក្បួនរថយន្តចំនួន ២៥គ្រឿង ដែលសមាជិកចូលរួមប្រហែល ១០០នាក់។ គោលដៅចេញដំណើរគឺពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះទៅខេត្តសៀមរាប។ ក្រៅពីដំណើរកម្សាន្តសប្បាយរីករាយរបស់អតិថិជន យើងក៏មានសកម្មភាពសប្បុរសធម៌សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ផងដែរ ដើម្បីជាការរួមចំណែកជួយគ្នា និងបង្ហាញពីវប្បធម៌ល្អនៅក្នុងសង្គមថែមទៀត។ ទន្ទឹមនឹងនេះ កម្មវិធីរៀបចំឡើងក្នុង គោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលព្រមទាំងរដ្ឋបាលខេត្តសៀមរាប ក្នុងការលើកស្ទួយវិស័យទេសចរណ៍ ជាតិ ព្រមទាំងបណ្តុះចន្ទចែករំលែកដើម្បីបង្ហាញក្តីស្រលាញ់ ការជួយគ្នាក្នុងនាមជាខ្មែរតែមួយ។

កម្មវិធីដំណើរកម្សាន្តប្រចាំឆ្នាំនៃអតិថិជនរបស់ក្រុមគ្រួសារ Chevrolet នេះ មានការចូលរួមឧបត្ថម្ភដោយ Diamond Sponsor: ធនាគារឯកទេស ខេបី ដេហាន ម.ក និងគាំទ្រដោយ Texas Chicken, Carl Jr, Cold Stone, Fairplus, Circle K, Hi Eat, Ichiban, Shabu Shabu On Yasa Papa rich, Norm+ និង ធនាគារឯកទេស ដូនពេញ ម.ក ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម