ពិតជាមិនធម្មតា ក្រៅពីរូបរាងស្អាតហើយ Chevrolet Tracker ក៏មាននូវប្រព័ន្ធសុវត្ថិភាពដែលលោកអ្នកនឹកស្មានមិនដល់

មួយរយៈចុងក្រោយនេះ អ្នកណាមិនល្បី រថយន្ត Chevrolet Tracker ទទួលបានសន្ទុះនៃការគាំទ្រលើសពីការរំពឹងទុក។ អតិថិជនកោតសរសើរ​ និងណែនាំគ្នាជាបន្តបន្ទាប់ជាមួយនឹងចំណុចលេចធ្លោរបស់Chevrolet Tracker​ ទាំងរូបរាងស្អាត កម្ពស់ខ្ពស់ ទំហំទូលាយល្អ ជាពិសេសភាពសន្សំសំចៃលើកម្រិតស៊ីប្រេងដោយជិះតាមផ្លូវខេត្តចំណាយប្រហែល ៥លីត្រតែប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ។

បន្ថែមពីនេះទៅទៀត ចំណុចមួយដែលមិនអាចរំលងបាននៅពេលជ្រើសរើសរថយន្តថ្មី គឺលើប្រព័ន្ធសុវត្ថិភាពនេះឯង។ Chevrolet Tracker​ ជារថយន្តអាមេរិចដែលមានតម្លៃជាងពីរម៉ឺនដុល្លារតែប៉ុណ្ណោះ ប៉ុន្តែទទួលបានពានលំដាប់ផ្កាយ ៥ លើការធានាសុវត្ថិភាពជូនអតិថិជនពី”(កម្មវិធីវាយតម្លៃប្រព័ន្ធសុវត្ថិភាពរថយន្តរបស់អាមេរិចឡាទីន )

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមព័ត៌មានពី GM AUTHORITY ការធ្វើតេស្តសុវត្ថិភាពរថយន្តទាំងមូលដែលធ្វើឡើងដោយ Latin NCAP ត្រូវបានបង្ហាញថា កម្រិតការពារលើប្រព័ន្ធសុវត្ថិភាពសម្រាប់មនុស្សពេញវ័យមានអត្រាខ្ពស់រហូតដល់ទៅ ៩១,០៧ ភាគរយ, សម្រាប់កុមារការពារបាន ៩១,៨៤ ភាគរយ ដែលការវាយតម្លៃរួមមាន ការប៉ះពាល់ផ្នែកខាងមុខ ប៉ះពាល់ផ្នែកចំហៀង បុកប៉ះបង្គោល  ការធ្លាក់វត្ថុមកចំកណ្តាលកញ្ចក់ផ្នែកខាងមុខ ការធ្វើតេស្ត៍លើប្រព័ន្ធហ្រ្វាំងក្នុងករណីមានអាសន្នបន្ទាន់ជាដើម។

លើសពីនេះ រថយន្ត Chevrolet Tracker ក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាពសំខាន់ៗដូចជា ពោងសុវត្ថិភាព ៤គ្រាប់, ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធបែងចែកសម្ពាធហ្វ្រាំង EBD, ប្រព័ន្ធជំនួយពេលឡើងចំណោត HDC, ប្រព័ន្ធការពារពេលបើកបរផ្លូវកោង CBC, ប្រព័ន្ធទប់លំនឹង TCS, ប្រព័ន្ធគ្រប់គ្រងកម្លាំងម៉ាស៊ីន EDC, ប្រព័ន្ធជំនួយហ្វ្រាំងស្លន់ PBA, ប្រព័ន្ធដាស់តឿនអ្នកបើកបរពេលមានឧបសគ្គខាងមុខ EBW, និងកាម៉េរាក្រោយ ជំនួយដោយសេនស័រចូលចតជាដើម។

ក្រោយពីបានអានអត្ថបទនេះ លោកអ្នកនៅរង់ចាំអ្វីទៀត រួសរាន់បញ្ជារទិញឥលូវនេះ រថយន្តអាមេរិច Chevrolet Tracker តម្លៃពិសេសត្រឹមតែ ២៦ ៥០០ ដុល្លារ ($26,500) ងាយស្រួលប្រើប្រាស់ ជាមួយនឹងប្រព័ន្ធការពារលោកអ្នកបានយ៉ាងល្អ។

​ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍លើរថយន្ត Chevrolet Tracker អាចទំនាក់ទំនងផ្ទាល់មកក្រុមហ៊ុនChevrolet Cambodia បាន ឬតាមលេខទូរសព្ទ 𝟎𝟗𝟓 𝟓𝟓𝟓 𝟖𝟑𝟐 / 𝟎𝟗𝟑 𝟖𝟖𝟗 𝟖𝟖𝟖 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម