Chevrolet Silverado Realtree Edition ឆ្នាំ២០២១ តុបតែងខ្លួនអេមកប់!

ក្រុមហ៊ុន Chevrolet បានបញ្ចេញភីកអាប់ថ្មីរបស់ខ្លួន ម៉ូដែល Silverado Realtree Edition ស៊េរីឆ្នាំ២០២១ ដែលមានរូបរាងទាក់ទាញខ្លាំងមែនទែន។

វាត្រូវបានចូលរួមសហការណ៍ផលិតរវាងក្រុមហ៊ុន Chevrolet និង Realtree ដើម្បីបង្កើតរថយន្ត Silverado ដ៏ពិសេស ដែលផ្អែកលើម៉ូដែល Silverado 1500 Custom Trail Boss។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីធ្វើឲ្យរថយន្តភីកអាប់នេះកាន់តែលេចធ្លោ ក្រុមហ៊ុន Realtree បានបន្ថែមតែមយ៉ាងទាក់ទាញនៅផ្នែកខាងក្រៅរថយន្ត។ មិនតែប៉ុណ្ណោះ Silverado Realtree Edition ស៊េរីឆ្នាំ២០២១ នេះ បំពាក់យ៉ាន់ពណ៌ខ្មៅទំហំ ២០អ៊ីង, បូមកល់បន្ថែមកម្ពស់ ២អ៊ីង និងកញ្ចប់ Option “Z71 Off-Road Package” ផងដែរ។

ជាស្តង់ដារ ភីកអាប់នេះបំពាក់ម៉ាស៊ីនចំណុះ ៥,៣លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៣៥៥សេះ ប្រើប្រអប់លេខអូតូ ៦វគ្ក។ ប៉ុន្តែអតិថិជនក៏អាចជ្រើសយកម៉ាស៊ីនមួយជម្រើសទៀត គឺចំណុះ ៦,២លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤២០សេះ ហើយប្រើប្រអប់លេខអូតូ ១០វគ្គ។

Chevrolet Silverado Realtree Edition ថ្មីនេះនឹងចេញលក់នៅរដូវក្តៅ ឆ្នាំ២០២០នេះ ខណៈតម្លៃរបស់វានឹងត្រូវបង្ហាញនៅពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម