[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai និងក្រុមហ៊ុន Kia បានធ្វើការប្រកាសដាក់បង្ហាញចេញនូវ concept របស់រថយន្ត Kia EV9 ប្រភេទ SUV អគ្គិសនី ៧ កៅអី ប៉ុន្តែរថយន្តអាចនឹងមានឈ្មោះថ្មីហៅថា Ioniq 7 ឫក៏ Ioniq 9 ហើយគ្រោងបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំនេះ។
រថយន្តនេះនឹងផលិតឡើងនៅលើគ្រោងឆ្អឹង Hyundai’s E-GMP architecture ជាមួយនឹងអាគុយរបស់ក្រុមហ៊ុន Kia ផ្ទាល់។ សម្រាប់រថយន្តនេះនឹងទទួលបានជម្រើសថាមពលជាច្រើនរួមមាន៖
- ម៉ូទ័រអគ្គិសនី ១ ប៉ុង ១ វិលកង់ក្រោយ ផលិតកម្លាំងបាន ២១៥ សេះ
- ម៉ូទ័រអគ្គិសនី ២ ប៉ុង ២ ផលិតកម្លាំងបាន ៣៧៩ សេះ
ខណៈចម្ងាយបើកបរប្រហែលជាឈានដល់់ ៥០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង សម្រាប់ព័ត៌មានផ្សេងៗខាងក្រុមហ៊ុនមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ។
ចំពោះការរចនា concept របស់រថយន្តនេះមានលក្ខណៈទាន់សម័យ ស្អាតប្លែក ដោយផ្នែកខាងក្រៅមានសភាពរលោយម៉ត់ខៃ ឥតទាន់ភ្នែក ខណៈផ្នែកខាងក្នុុងវិញរចនាជាលក្ខណៈគិតពី ប្រណិភាព ផាសុខភាព ដោយមាន កៅអីចំនួន ២ និងសាលុងចំនួន ១ នៅផ្នែកខាងក្រោយ៕