រថយន្ត Corvette C8 ស៊េរីឆ្នាំ ២០២០ ដែលពាក់ស្លាកលេខ VIN 001 ជាគ្រឿងដំបូងបង្អស់ នឹងត្រូវដាក់លក់ដេញថ្លៃនៅក្នុងទីក្រុង Scottsdale រដ្ឋ Arizona សហរដ្ឋអាមេរិក នៅក្នុងខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។
Corvette C8 ថ្មីនេះនឹងបំពាក់កញ្ចប់ Option ពិសេស ហៅថា Z51 Performance Package ដោយបន្ថែមនូវ កាងកាត់ខ្យល់ខាងមុខ , កន្ទុយត្រីក្រោយ និង ប្រព័ន្ធបំពង់ស៊ីម៉ាំង Performance Exhaust System ផងដែរ។
ក្រៅពីរូបរាង កញ្ចប់ Option ខាងលើក៏អាប់ដេតបន្ថែមនូវ ប្រព័ន្ធស្អំម៉ាស៊ីន , ប្រព័ន្ធប៉ុង , ប្រព័ន្ធបូម , បំពាក់សម្បកកង់ Michelin Pilot Sport 4S , អាប់ដេតប្រព័ន្ធហ្វ្រាំង Brembo និង ឡូហ្គូ Z51។
Corvette C8 ឆ្នាំ ២០២០ នឹងប្រើម៉ាស៊ីនទំហំ ៦,២លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៩៥សេះ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ អាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៣វិនាទីឡើយ។ យ៉ាងណាក៏ដោយ តម្លៃនៃការដាក់លក់ដេញថ្លៃ មិនទាន់ត្រូវបានគេបង្ហាញនៅឡើយ៕