អ្នកទិញឡាន Corvette C8 ឆ្នាំ២០២១ លើស ៤០% យកប្រភេទបើកដំបូលបាន

ក្រុមហ៊ុន Chevrolet នឹងបញ្ឈប់ផលិតកម្មនៃរថយន្ត Corvette C8 ឆ្នាំ២០២១ ដើម្បីត្រូវងាកទៅចាប់អារម្មណ៍ជាមួយស៊េរីឆ្នាំ២០២២ វិញ ហើយបានអះអាងថា ខ្លួនលក់ដាច់រថយន្តនេះសរុប ២៦ ២១៦គ្រឿង។ ក្នុងនោះផងដែរ ជិតពាក់កណ្តាលជាប្រភេទបើកដំបូលបាន។

ក្រុមហ៊ុន Chevrolet បានបង្ហាញឲ្យដឹងថា អ្នកទិញសរុប ៤២% សម្រេចជ្រើសយកប្រភេទបើកដំបូលបាន ខណៈ ៥៨% ផ្សេងទៀតជ្រើសយកប្រភេទ Coupe ធម្មតា។ បើប្រៀបធៀបចំនួនជាក់ស្តែង គឺ ១១ ០១០គ្រឿង និង ១៥ ២០៦គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Corvette C8 ប្រភេទបើកដំបូលបាន មានតម្លៃថ្លៃជាងប្រភេទ Coupe ធម្មតាដល់ទៅ ៧ ៥០០ដុល្លារឯណោះ។

យ៉ាងណាមិញ មូលហេតុដែលធ្វើឲ្យរថយន្ត Corvette C8 ប្រភេទបើកដំបូល ទទួលបានការចាប់អារម្មណ៍ច្រើន ក៏ដោយសារតែវារក្សាការបើកបរដូចប្រភេទ Coupe ហើយមានឃ្លុបដាក់អីវ៉ាន់ប៉ុនគ្នា ថែមទាំងផ្តល់ជម្រើសបើកដំបូលទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម