Corvette Stingray ឆ្នាំ ២០២០ ជាឡានម៉ាស៊ីនកណ្តាល ថោកបំផុតមិនធ្លាប់មាន

ថ្មីៗនេះ ក្រុមហ៊ុនរថយន្ត Chevrolet បាន​បញ្ចេញ​រថយន្តស្ព័រម៉ូដែល Corvette Stingray ស៊េរី​ឆ្នាំ ២០២០ ជាផ្លូវការ ដោយ​បំពាក់​ម៉ាស៊ីន​​នៅ​កណ្តាល​តួ​រថយន្ត​ (Mid-Engine)។

Corvette Stingray ស៊េរីថ្មីនេះ បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ៦,២ លីត្រ ទំហំ ៨ ស៊ីឡាំង មានកម្លាំង ៤៩០ សេះ ប្រើ​ប្រអប់លេខ​អូតូ ៨ វគ្គ ប្រភេទ Dual-clutch និង ប្រព័ន្ធ​បើកបរ​ប៉ុង​ក្រោយ ។ ​វា​អាច​រត់ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​មិន​ដល់ ៣ វិនាទី​ឡើយ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Corvette Stingray ជំនាន់​ទី ៨ នេះ មាន​តម្លៃ​មិន​ដល់ ៦០ ០០០ ដុល្លារ​ឡើយ​នៅ​លើទីផ្សារសហរដ្ឋអាមេរិក ។ បើ​ប្រៀបធៀប​ជាមួយ​រថយន្ត​ស្ព័រ​ដទៃ​ទៀត ដែលមានម៉ាស៊ីននៅកណ្តាលតួរថយន្ត (Mid-Engine) គឺ​ថោក​ជាង​គេ​បង្អស់ ដូចជា Porsche 911 Carrera S មាន​តម្លៃ​ចាប់ពី ១១៥ ០០០ ដុល្លារ , Honda NSX មានតម្លៃចាប់ពី ១៥៩ ៣០០ ដុល្លារ និង Audi R8 មានតម្លៃចាប់ពី ១៧២ ៤៥០ ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម