ថ្មីៗនេះ ក្រុមហ៊ុនរថយន្ត Chevrolet បានបញ្ចេញរថយន្តស្ព័រម៉ូដែល Corvette Stingray ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ដោយបំពាក់ម៉ាស៊ីននៅកណ្តាលតួរថយន្ត (Mid-Engine)។
Corvette Stingray ស៊េរីថ្មីនេះ បំពាក់ម៉ាស៊ីនសាំងចំណុះ ៦,២ លីត្រ ទំហំ ៨ ស៊ីឡាំង មានកម្លាំង ៤៩០ សេះ ប្រើប្រអប់លេខអូតូ ៨ វគ្គ ប្រភេទ Dual-clutch និង ប្រព័ន្ធបើកបរប៉ុងក្រោយ ។ វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៣ វិនាទីឡើយ ។
រថយន្ត Corvette Stingray ជំនាន់ទី ៨ នេះ មានតម្លៃមិនដល់ ៦០ ០០០ ដុល្លារឡើយនៅលើទីផ្សារសហរដ្ឋអាមេរិក ។ បើប្រៀបធៀបជាមួយរថយន្តស្ព័រដទៃទៀត ដែលមានម៉ាស៊ីននៅកណ្តាលតួរថយន្ត (Mid-Engine) គឺថោកជាងគេបង្អស់ ដូចជា Porsche 911 Carrera S មានតម្លៃចាប់ពី ១១៥ ០០០ ដុល្លារ , Honda NSX មានតម្លៃចាប់ពី ១៥៩ ៣០០ ដុល្លារ និង Audi R8 មានតម្លៃចាប់ពី ១៧២ ៤៥០ ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ៕