Cute កប់! Fiat 500 ស៊េរីឆ្នាំ២០២១ បង្ហាញខ្លួនជាផ្លូវការហើយ!

ក្រុមហ៊ុនរថយន្តអ៊ីតាលី Fiat បានប្រកាសចេញរថយន្តម៉ូដែល 500 ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប។

ថ្វីបើមិនមានការផ្លាស់ប្តូរច្រើន ប៉ុន្តែ Fiat 500 បានបន្ថែមម៉ូដែលមួយចំនួនក្នុងត្រកូលរបស់ខ្លួន គឺ Cult, Connect, Cross, Sport និង Dolcevita ព្រមទាំងបន្ថែមពណ៌ថ្មីទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដ៏តូចច្រឡឹងមួយនេះមានបំពាក់លក្ខណៈពិសេសៗមកស្តង់ដារជាច្រើន ដោយក្នុងនោះរួមមាន អេក្រង់កម្សាន្ត ៧អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំង យ៉ាន់ Alloy ១៥អ៊ីញ ជាដើម។

សម្រាប់ទីផ្សារអឺរ៉ុប រថយន្ត Fiat 500 ឆ្នាំ២០២១ មានម៉ាស៊ីន ២ ជម្រើស គឺ ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ ដំណើរការជាមួយប្រព័ន្ធ Mild-hybrid មានកម្លាំង ៦៩សេះ និង ម៉ាស៊ីនចំណុះ ១,២លីត្រ កម្លាំង ៦៨ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម