Mazda CX-50 ២០២៣ ជារថយន្តដំបូង ដែលចាប់ផ្តើមដំណើរការផលិតនៅរោងចក្រ Mazda នៅសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] កាលពីថ្ងៃ២៦ ខែកមរាកន្លងទៅ គឺជាថ្ងៃដ៏ធំមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្ត Mazda ខណៈដែលរថយន្ត CX-50 ស៊េរីឆ្នាំ២០២៣ បានចូលដំណើរការផលិតនៅរោងចក្រផលិតរថយន្ត Mazda Toyota Manufacturing ថ្មីនៅទីក្រុង Huntsville រដ្ឋ Alabama។

ម៉ូដែលទីមួយត្រូវបានរំកិលខ្លួនចេញដោយប្រធានប្រតិបត្តិការ Mazda North American និង CEO Jeff Guyton ដែលបានកត់សម្គាល់ថាវាជា “ថ្ងៃដ៏គួរឲ្យរំភើប” ហើយបានកត់សម្គាល់ថា “ការផលិត CX-50 នៅទីនេះបង្ហាញពីសារៈសំខាន់នៃទីផ្សារអាមេរិកខាងជើងចំពោះ Mazda និង ការប្តេជ្ញាចិត្តរបស់យើងក្នុងការវិនិយោគនៅសហរដ្ឋអាមេរិក”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរថយន្ត CX-50 ក្រុមហ៊ុន Mazda បានិនយាយថាជារថយន្ត “ប្រភេទ Crossover ដ៏រឹងមាំ និងមានសមត្ថភាព” ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ទីផ្សារអាមេរិកខាងជើង។ ទន្ទឹមនឹងនេះ រោងចក្រ Mazda Toyota Manufacturing មានសមត្ថភាពផលិតរថយន្តរហូតដល់ ៣០០,០០ គ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែវានឹងត្រូវបានបែងចែក ៥០/៥០ រវាង CX-50 និង Toyota Corolla Cross ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ Mazda មិនបានបង្ហាញព័ត៌មានលម្អិតជាច្រើនអំពីប្រភេទ Crossover នេះទេ ប៉ុន្តែបានបញ្ជាក់រួចមកហើយថា CX-50 នឹងត្រូវបានផ្តល់ជូនជាមួយនឹងម៉ាស៊ីន naturally aspirate ចំណុះ ២,៥ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដែលត្រូវភ្ជាប់ទៅនឹងប្រអប់លេខអូតូ ៦ វគ្គ។ ពួកគេនឹងត្រូវបានអមដោយថាមពលអគ្គិសនីរួមទាំង “traditional hybrid model” ផងដែរ។

Mazda CX-50 ស៊េរីឆ្នាំ២០២៣ គ្រោងនឹងមកដល់ហាងចែកចាយនៅនិទាឃរដូវនេះ នឹងភ្ជាប់មកជាមួយស្តង់ដារនឹងប្រព័ន្ធ i-Activ AWD ក៏ដូចជារបៀបបើកបរដែលអាចជ្រើសរើសបានដូចជា “Off-road និង sport driving”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម