Daihatsu ផលិតរថយន្តនៅប្រទេសឥណ្ឌូនេស៊ីចំនួន ៧លានគ្រឿង បន្ទាប់ពីប្រើពេល….

កាលពីខែមុនកន្លងទៅ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Daihatsu ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota បានផលិតរថយន្តរបស់ខ្លួនគ្រប់ចំនួន​ ៧លានគ្រឿងនៅក្នុងន្រទេសប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីប្រើពេល ៤៣ឆ្នាំ តាំងពីឆ្នាំ ១៩៧៨មក។

ការផលិតត្រូវបានចាប់ផ្តើមនៅឆ្នាំ ១៩៧៨ ដោយត្រូវប្រើពេលដល់ទៅ​ ២៧ឆ្នាំក្នុងការសម្រេចកំណត់ត្រាចំនួន ១លានគ្រឿងនៅឆ្នាំ ២០០៥ ហើយចំនួន ២លានគ្រឿងនៅឆ្នាំ ២០១០ និងចំនួន ៣លានគ្រឿងនៅឆ្នាំ២០១៣ផងដែរ។

ខណ:ពេលចំនួនកំណត់ត្រាចំនួន​ ៦លានគ្រឿងត្រូវបានផលិតនៅឆ្នាំ ២០១៩ និងចាប់ផ្តើមបង្កើននៃចំនួនផលិតរហូតដល់ចំនួន ៧លានដោយម៉ូឌែល Daihatsu Singra(Toyota Calya), Daihatsu Ayla(Toyota Agya) និង Daihatsu Rocky (Toyota Raize) ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សព្វថ្ងៃនេះ Astra Daihatsu Motor(ADM) មានរោងចក្រនៅក្នុងប្រទេសឥណ្ឌូនេស៊ី ចំនួន ២គឺ Sunter និង Karawang ដែលមានសម្ថភាពផលិតសរុប ៥៣ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ខណ:ពេលវាជាទីផ្សារធំបំផុតនៅអាស៊ីអាគ្នេយ៍។ ហើយព្រមទាំងបានរួមចំណែក ៤០ភាគរយនៃរថយន្តដែលបានលក់ក្នុងប្រទេសឥណ្ឌូនេស៊ីរយ:ពេល ៥ឆ្នាំចុងក្រោយនេះ បន្ថែមពីនេះរថយន្តដែលបានផលិតដោយ ADM ត្រូវបាននាំចេញទៅកាន់ប្រទេសចំនួនជាង ៧៥ប្រទេសផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម