Daihatsu Rocky ឆ្នាំ២០២០ រាងថ្មីសន្លាង ចេញលក់នៅជប៉ុន តម្លៃជាង១ម៉ឺនដុល្លារ

រថយន្ត SUV ខ្នាតតូច Daihatsu Rocky ស៊េរីឆ្នាំ២០២០ ដែលផ្លាស់ប្តូររូបរាងថ្មីសន្លាង បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសជប៉ុន។

វាប្រើគ្រោងឆ្អឹង Daihatsu New Global Architecture (DNGA) និងម៉ាស៊ីនសាំងចំណុះ ១,០លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ៨៧សេះ ហើយប្រើប្រអប់លេខអូតូ D-CVT។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Daihatsu Rocky មានការរចនាស្រដៀង Toyota Raize ដែរ ជាពិសេសគឺផ្នែកខាងក្រោយតែម្តង។ វាមានប្រវែង ៤ម៉ែត្រ, ទទឹង ១,៧ម៉ែត្រ និងកម្ពស់ ១,៦ម៉ែត្រ។

Rocky បំពាក់បច្ចេកវិទ្យាជាច្រើន ដូចជា Crash Avoidance Braking Function, Erroneous Start Prevention Function with Braking Control, Adaptive Cruise Control with All Speed Tracking និង Smart Panorama Parking Assist ជាដើម។

វានឹងត្រូវដាក់លក់ក្នុងប្រទេសជប៉ុនតម្លៃចាប់ពី ១៥ ៦៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម