Deepal បញ្ចេញ L07 ឆ្នាំ២០២៦ របស់ខ្លួន តម្លៃតែ ២មុឺនដុល្លារប៉ុណ្ណោះ នៅចិន

បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Deepal L07 សេរ៊ីថ្មីឆ្នាំ២០២៦ របស់ខ្លួនហើយ ដោយក្នុងនោះគឺមានតម្លៃលក់ត្រឹមតែ ២មុឺនដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

ចំពោះការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះវិញ គឺមិនមានភាពខុសគ្នាខ្លាំងពីជំនាន់មុនឡើយ ហើយវាគឺដំណើការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • (EREV) ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបានសរុប ២៣៥ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបនឹងអាគុយទំហំ ២៨,៣៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ២៩០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុបដល់ ១ ៥០០គីឡូម៉ែត្រ ឯណ្ណោះ។
  • (BEV) ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៥៦,១២ និង ៦៨,៨២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ និង ៦៦០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។

ចំណែកនៅផ្នែកខាងក្នុងវិញ គឺទទួលបាននូវអេក្រង់ AR-HUD ទំហំ ៥៥អ៉ីញ អេក្រង់កម្សាន្តទំហំ ១៥,៦អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ប្រព័ន្ធ AI និងប្រព័ន្ធជំនួយការអ្នកបើកបរ Huawei Qiankun ADS 4.0 SE ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម