Deepal ប្រកាសចេញ S05 BEV ថ្មី អាចបើកបរបានដល់ទៅ ៦២០គ.ម ឯណ្ណោះ

[បរទេស] បន្ទាប់ពីប្រកាសចេញលក់អស់រយៈពេលជាយូរ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បញ្ចេញជាផ្លូវការនូវរថយន្ត Deepal S05 ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ គឺអាចបើកបរបានចម្ងាយឆ្ងាយដល់ទៅ ៦២០គីឡូម៉៉ែត្រ ឯណ្ណោះ និងមានតម្លៃលក់ខ្ទង់តែ ២មុឺនដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ Deepal S05 ត្រូវបានឲ្យឈ្មោះថា Interstellar Wing Design ដែលបំផុសគំនិតដោយស្លាបរបស់យានអវកាស ដោយមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាកញ្ចក់ចំហៀងអូតូ មានអំពូលស៊ីញូ LED រួមទាំងប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់មកពីផ្នែកចំហៀង និងជម្រើសថាសកង់ស្ព័រទំហំ ១៨អ៉ីញ និង ២០អ៉ីញ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងនឹងផ្នែកម៉ាសុីនវិញ រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនី ១ ប៉ុង ១ (RWD) អាចផលិតកម្លាំងបាន ២៣៥ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយដល់ទៅ ៦២០គីឡូវ៉ាត់ម៉ោង ឯណ្ណោះ ពោលគឺទទួលចម្ងាយបើកបរឆ្ងាយជាងមុនចំនួន ១១០គីឡូម៉ែត្រ។

ចំពោះនៅផ្នែកខាងក្នុង គឺត្រូវបានឌីស្សាញបែប Minimalistic មានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ ភ្ជាប់ប្រតិបត្តិការ Deepal OS 3.0 អាចប្រើមុខងារ Apple CarPlay និង Android Auto មានកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ Panoramic sunroof ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម